អំពីទីចងចាំ

ទីចងចាំ (Mapping Memories Cambodia “MMC”) គឺជាគម្រោងមួយដែលអនុវត្តដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (Department of Media and Communication “DMC”) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh “RUPP”)។ គម្រោងនេះសម្រេចទៅបានដោយមានការគាំទ្រពី​សេវាកម្មសន្តិភាពស៊ីវិល (Civil Peace Service “CPS”) នៃអង្គការ ​GIZ (Deutsche Gesellschaft für Internationale Zusammenarbeit) និងការសហការ​ពីមជ្ឈមណ្ឌល ឯកសារកម្ពុជា (Documentation Center of Cambodia “DC-CAM”)។

ទីចងចាំគឺជាកម្មវិធីទូរស័ព្ទដៃនិងគេហទំព័រមួយ ដែលកំណត់ទីតាំងសំខាន់ៗទាក់ទងនឹងសម័យខ្មែរក្រហម ហើយ ដៅវានៅលើផែនទីកម្ពុជា។ និសិត្សនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ បានផលិត មាតិកា ពហុ​ប្រព័ន្ធផ្សព្វផ្សាយ ដែលមានសាច់រឿងស្តីពីទីតាំងសំខាន់ៗនៃប្រវត្តិសាស្ត្រខ្មែរក្រហម។​​​ កម្មវិធីទូរស័ព្ទ និងគេហទំព័រមួយនេះ ​ក៏មាន​​ មុខងារចង្អុលទិសប្រាប់អ្នកប្រើប្រាស់​ទៅកន្លែង ដែលប្រវត្តិសាស្ត្របានកើតឡើងផងដែរ។ ក្នុងដំណើរទៅកាន់ទីតាំងទាំងនោះ​ អ្នកប្រើប្រាស់ក៏អាចអាន និងស្តាប់សាច់រឿងអំពីទីតាំងនោះ​ជាសំឡេង  វីដេអូ អត្ថបទនិងកម្រងរូបភាពដែលរៀបរាប់​ ដោយអ្នករស់រានមានជីវិត និងសាក្សីដែលបានរស់រានពីរបបខ្មែរក្រហម។​

លើសពីនេះ​ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏អាចចែករំលែកការចងចាំនិងសាច់រឿងអំពីទីតាំងណាមួយមក កាន់ក្រុមការងារគម្រោង​ទីចងចាំថែមទៀតផង។ វេទិកានេះ​នឹងអនុញ្ញាតឱ្យមានការប្រមូលជាបន្តបន្ទាប់នៃរឿងរ៉ាវ​ របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​​ ហើយ​បន្តឲ្យមានការកត់ចំណាំទីតាំងដែលមានរឿងរ៉ាវក្នុង​​ របបខ្មែរក្រហម ​នៅ​ទូទាំងប្រទេសកម្ពុជា។ គម្រោងនេះនឹងរំលេច​និង​ផ្តោតសំខាន់អំពីការចងចាំផ្ទាល់ខ្លួននៃការរស់នៅប្រចាំថ្ងៃ ក្នុងរបបខ្មែរក្រហម។ តាមរយៈ​គម្រោងនេះ ទីចងចាំក៏សង្ឃឹមថានឹងអាចផ្តល់វេទិកាមួយ​សម្រាប់​ការចងចាំ ​ជា​​សាធារណៈ។

បរិបទគម្រោង

ប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងភាគច្រើន៖ មួយភាគបីនៃប្រជាជនសរុបកើតក្រោយរបបខ្មែរក្រហម។ ភាគច្រើននៃ ពួកគេដឹងតិចតួចអំពីរបបនេះ។ នៅក្នុងបរិបទនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រធានបទទាក់ទង​ នឹងអតីតកាល (ប្រវត្តិសាស្ត្រខ្មែរក្រហម)​ មិនសូវទទួលបានការយកចិត្តទុកដាក់ទេ។ េហតុនេះ​ ការចងចាំ​ អំពីប្រវត្តិសាស្ត្រខ្មែ​រក្រហមប្រឈមនឹងការបាត់បង់​រួមជាមួយនិងព័ស្តុតាងអំពីរបបនេះ ប្រសិនបើគ្មានការ​ពិភាក្សា ក្នុងចំណោមយុវជនជំនាន់ក្រោយ។ ការផ្តល់ឧបករណ៍ សាមញ្ញនិងងាយស្រួលប្រើប្រាស់សម្រាប់យុវជនកម្ពុជា គឺជាយន្តការដ៏សំខាន់មួយសម្រាប់បន្តកិច្ចសន្ទនាបែបនេះពីប្រវត្តិសាស្រ្តខ្មែរក្រហម។

គោលបំណង

១- បង្កើតកម្មវិធីផ្តល់ព័ត៌មានដែលរៀបរាប់អីពីរឿងរ៉ាវជាច្រើនទាក់ទងនឹងមូលដ្ឋាននៅសម័យខ្មែរក្រហម។

២​- ទាក់ទាញចំណាប់អារម្មណ៍របស់យុវជនកម្ពុជាលើប្រវត្តិសាស្រ្តខ្មែរក្រហមតាមរយៈការរៀបរាប់អំពីរឿងរ៉ាវ ផ្ទាល់ខ្លួនរបស់អ្នករស់រានមានជីវិតទាក់ទងនឹងទីកន្លែងជាក់លាក់ជាច្រើននៅកម្ពុជា។

៣- ពង្រីកលទ្ធភាពទទួលបានព័ត៌មានប្រវត្តិសាស្ត្ររបស់ខ្មែរក្រហមក្នុងចំណោមយុវជនកម្ពុជា។

ការប្រើប្រាស់​បច្ចេកវិទ្យា​

ការប្រើប្រាស់​បច្ចេកវិទ្យា​

ក្រុមការងារ

ប្រធានគម្រោង៖ លោក អ៊ុង​ ប៊ុនអ៊ី ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

អ្នកប្រឹក្សាគម្រោង​​៖ លោកស្រី Stefanie DUCKSTEIN សេវាសន្តិភាពស៊ីវិល (CPS) របស់កិច្ចសហប្រតិបត្តិការអល្លឺម៉ង់​ (GIZ)

អ្នកគ្រប់គ្រងគម្រោង៖ កញ្ញា​ ចាន់ មុយហុង ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

ប្រធានស៊ើបអង្កេត​

លោក ឆាំង​ យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM)

ក្រុមការីនិពន្ធនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

លោកស្រី Stefanie Duckstein      អ្នកត្រួតពិនិត្យខ្លឹមសារ

កញ្ញា នូវ ពៅលក្ខិណា                   អ្នកគ្រប់គ្រងមាតិកា/ អ្នកត្រួតពិនិត្យខ្លឹមសារ

កញ្ញា លី យូអ៊ី                         ​​​     អ្នកកាត់តសំឡេងនិងរូបភាព

កញ្ញា ជី បូណ៌មី                           អ្នកត្រួតពិនិត្យខ្លឹមសារ

កញ្ញា ពិន ម៉ានីកា                      អ្នកត្រួតពិនិត្យខ្លឹមសារ

លោក ចន​ សុវណ្ណារ៉ា                    អ្នកត្រួតពិនិត្យខ្លឹមសារ

លោក អូន ឆេងប៉                      អ្នកត្រួតពិនិត្យខ្លឹមសារ

កញ្ញា សរ ពិសី                             អ្នកត្រួតពិនិត្យខ្លឹមសារ

ក្រុមអ្នករាយការណ៍ព័ត៌មាន និងផលិតករ

និស្សិត​ជំនាន់ទី១៥ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

និស្សិតជំនាន់ទី១៦ ​ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

អតីតនិស្សិត​ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍ (DMC)
សិក្ខាកាមវគ្គបណ្ទុះបណ្តាលការផលិតខ្លឹមសារទម្រង់ពហុប្រព័ន្ធផ្សព្វផ្សាយ

អ្នករចនាលើសម្ភារៈបោះពុម្ភ

លោក ទិត ច័ន្ទដារ៉ា​  Brother Branding Company
លោក កាន់ សូបញ្ញា Brother Branding Company
កញ្ញា រ៉ាវី​ សុភារ័ត្ន និស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍ 
កញ្ញា Luīze Sniedze និស្សិតកម្មវិធីផ្លាស់ប្តូរ​ផ្នែកសិក្សាអប់រំ​ពីសាកលវិទ្យាល័យ Rhine-Waal University of Applied Sciences 

សិល្បៈករគំនូរ

លោក កេត មុន្នីរក្ស Kramuon Art Design and Mass Communication
លោក ប៊ូ សំណាង​ និសិ្សតស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក​ លី​ ពុទ្ធីរៈ​ ​​​និសិ្សតស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក សូ វិទូ និស្សិតស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

អ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធ

លោក ប៉ា ច័ន្ទរឿន អ្នកអ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ
លោកស្រី Maria Montello អ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាអង់គ្លេស

ក្រុមការងាររដ្ឋបាល

លោកស្រី កុលចាន់មករា

កញ្ញា តិច មានី

លោក មួរ ម៉េងសេង

សេចក្តីថ្លែងអំណគុណ

មជ្ឍមណ្ឌលឯកសារកម្ពុជា (DC-CAM)
អង្គការក្តីករុណា (KdK)
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (មជ្ឍមណ្ឌលបុប្ផាណា)

អាសយដ្ឋានទំនាក់ទំនង

ទំព័រហ្វេសប៊ុក៖ Mapping Memories Cambodia

អាសយដ្ឋាន៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ័ណ្ឌទួលគោក​ រាជធានីភ្នំពេញ ១២១៥៦ ប្រទេសកម្ពុជា។ លេខទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨ ៤៤ ០៨ l អ៊ីម៉ែល៖​ cambodiammc@gmail.com

ស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ

ទីចងចាំឬ Mapping Memories Cambodia (MMC) គឺជាកម្មវិធីទូរស័ព្ទនិងគេហទំព័រដែលរៀបរាប់រឿងរ៉ាវនៃទីតាំងសំខាន់ៗក្នុងរបបខ្មែរក្រហម ហើយចង្អុលទិសប្រាប់អ្នកប្រើប្រាស់​ដើម្បីធ្វើដំណើរទៅកាន់​ទីតាំងប្រវត្តិសាស្រ្តទាំងនោះ។ ក្នុងដំណើរ​ទៅកាន់​ទីតាំង​ទាំងនោះ​ អ្នកប្រើប្រាស់អាចអាននិងស្តាប់សាច់រឿងដែលរៀបរាប់ដោយអ្នករស់រានពីរបបខ្មែរក្រហម ប្រវត្តិវិទូ និងការដកស្រង់ចេញពីសៀវភៅ ឯកសារស្រាវជ្រាវ និងឯកសារផ្លូវការ​​ ក្នុងបទយកការណ៍ជាទម្រង់ពហុប្រព័ន្ធផ្សព្វផ្សាយ។ សាច់រឿងទាំងនេះ​ត្រូវបានចងក្រងនិងផលិតដោយ ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ និងត្រូវបានត្រួតពិនិត្យដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM)។ ប្រសិនបើអ្នកចង់ដឹងពិស្តារអំពីប្រវត្តិសាស្រ្តខ្មែរក្រហម​ សូមចូលទៅកាន់គេហទំព័រប្រវត្តិសាស្តខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា(ភាសាខ្មែរ​) ឬចូលទៅកាន់គេហទំព័រមជ្ឈមណ្ឌលឯកសារកម្ពុជា​(ភាសាអង់គ្លេស)។​

លោក ឆាំង យុ ក្នុងដំណើរចុះ​ស្រង់ទិន្នន័យ​ទីតាំងមន្ទីរឃុំឃាំងនិង​វាលពិឃាតក្នុងភូមិភាគភាគឦសាននៃប្រទេសកម្ពុជា​ក្នុងឆ្នាំ១៩៩៨។ ​(រូបភាពពីបណ្ណាសារ​ មជ្ឈមណ្ឌលឯកសារកម្ពុជា)

អ្នកស្រុកអ្នកភូមិនិងបច្ចេកវិទ្យា

ជួនកាលវាអាចមានភាពស្មុគស្មាញដែលមិនចាំបាច់មួយរវាងសកម្មភាពអ្នកស្រុកអ្នកភូមិនិងបច្ចេកវិទ្យា​។ ស​កម្ម​ភាព​អ្នក​ស្រុក​អ្នក​ភូមិ​​​​កើត​ចេញពីកម្លាំងរបស់បុគ្គលទាំងឡាយ សហគមន៍​ ការសម្រេ​ច​ចិត្ត​មួយ​រួម​គ្នា​ ​និង​អំ​ណា​ចនៅទី​នោះ​​​។ ​បច្ចេក​​វិទ្យា​មិន​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​វប្បធម៌ជាក់លាក់​ណាមួយ យុទ្ធសាស្រ្ត​​របស់​អង្គការ​ ឬ​ក៏ការចាត់ចែងអំ​ណាចណាមួយឡើ​យ​។

បច្ចេក​វិទ្យា​គឺ​មិន​ប្រកាន់​របប​នយោ​បាយ មិនគិ​ត​អំពី​កម្រិត​សីល​​ធម៌ មិនដោយនិយមន័យ​ហើយតែ​ងតែ​មាន​​ការ​ផ្លាស់​ប្តូរ​ជា​និ​ច្ច​។ ​មិន​ត្រឹម​តែបុ​គ្គល​ម្នាក់​ៗ​នោះទេដែល​មាន​​​​ភាពរុញរាក្នុងទទួល​យក​ការហូរចូល​​នៃ​​​ប្រព័ន្ធ​បច្ចេក​វិ​ទ្យា ​​អង្គ​ការ​ទាំង​ឡាយ​​ណាដែល​ស្ថិត​​នៅ​ក្នុងស្ថានភា​ព​​​លំ​បាក​ក៏ជួ​ប​ប្រទះរឿងបែ​ប​នេះ​​​ដែរ។​​ វាលំបាកក្នុងការទទួល​យក​បច្ចេកវិទ្យា​​ដែ​ល​មិន​ធ្លាប់​មាន​ពីមុ​ន​មក​​​នៅ​​ក្នុង​​បរិ​បទសង្គម​មួយ​ដែល​ទម្លា​ប់ទៅនឹងកាលៈទេសៈនិ​ង​ចិត្ត​គំនិត​អភិរក្សនិយម​អស់​រយៈ​ពេល​ជា​​ច្រើន​សត​វត្សរ៍​​​មកហើយនោះ។ ប៉ុន្តែ​​​ទោះ​បីជា​មាន​ភាពលំបាកយ៉ាងណាក៏ដោយ ក៏ខ្ញុំជឿជាក់​ដែរថា​សកម្មភា​ព​​​អ្នកស្រុកអ្នក​ភូមិ​គឺចាំបាច់​ត្រូវ​​​ការ​​ប្រព័ន្ធ​​​ប​ច្ចេ​ក​​វិ​ទ្យា​ដើ​ម្បី​រីកចម្រើនហើយ​មិនត្រឹម​តែនៅ​ក្នុងប្រទេស​កម្ពុជាមួយ​​​​តែប៉ុ​ណ្ណោះ​ទេ​ ប៉ុន្តែគឺនៅទូ​ទាំង​សក​ល​​​​លោក។

បច្ចេកវិទ្យាគឺជាពិភពលោកថ្មីមួយដែលបង្កើតឡើងសម្រាប់មនុស្សជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។ បច្ចេកវិទ្យាអាចធ្វើអ្នកស្រុកអ្នកភូមិទទួលបាននូវព័ត៌មា​នថ្មីៗអំពីរបបខ្មែរក្រហមនិងសំខាន់បំ​ផុត​គឺអាច​ធ្វើ​​ឲ្យ​គាត់​​
មា​ន​​សមត្ថភាព​ក្នុងការងឿងឆ្ងល់អំពីកាលៈទេ​សៈនាពេល​បច្ចុប្បន្ន​និងធ្វើការប្រៀប​ធៀបវា​ជា​មួយ​នឹង​អតីត​កាល​របស់​​គាត់​។

គម្រោងនេះគឺជាជំហានដំបូងសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សាភ្ជាប់បុគ្គល​ទាំងឡាយក្នុងភូមិ​ស្រុកនិងសហគមន៍​ជា​មួយ​នឹង​ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។​ គម្រោងនេះគឺមិ​នត្រឹមតែជាឧបករណ៍​ដ៏​​សំ​ខាន់​​ក្នុង​ការ​​រៀនសូត្រអំពីរឿ​ង​រ៉ាវរបស់បុគ្គល​និង​ប្រវត្តិសាស្រ្ត​រួមមួយតែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​​​ផ្តល់​ឲ្យ​មាន​ការ​​ពិ​ភា​ក្សា​លើ​សំណួរ​សំ​ខាន់​ៗ​ដែល​ទាក់ទងទៅនឹងការអភិវឌ្ឍន៍សង្គម​កម្ពុជាក្រោយពីជម្លោះ។

  • តើការអត់ឃ្លាន ពលកម្មដោយបង្ខំ ឃាតកម្ម និងអំពើសាហាវឃោរឃៅបានធ្វើឲ្យសង្គម​និង​បុគ្គល​ដែ​ល​បាន​រស់​​រានមានជីវិ​តមានការផ្លាស់ប្ដូរយ៉ាងដូចម្ដេចខ្លះ?

  • តើយើងអាចរៀនសូត្របានអ្វីខ្លះចេញពីការបំផ្លិចបំផ្លាញប្រទេស​ជាតិ សហគមន៍ និងបុគ្គលម្នាក់ៗ?

  • តើអតីតកាលអាចបង្ហាញអ្វីខ្លះអំពីការតស៊ូរបស់យើងជាមួយនឹងបញ្ហានាពេលបច្ចុប្បន្ននេះនិងបញ្ហាប្រឈម​នាពេលអនាគត?

  • តើ​ជនរងគ្រោះគួរត្រូវបានយើងទាំងអស់គ្នាចងចាំយ៉ាងដូចម្ដេច ហើយ​តើ​យើង​អាច​ប្រាប់រឿងរ៉ាវរបស់​​​ជន​រងគ្រោះទៅដល់​មនុស្ស​​ជំនាន់ក្រោយជាច្រើននាក់ដែលមិនធ្លាប់ឆ្លងកាត់សង្គ្រាម ការអត់ឃ្លាន ឬ​អំពើ​ឃោរឃៅ​បាន​ដោយ​របៀបណា?

  • តើយើងអាចប្រើបច្ចេកវិទ្យាដើម្បីចូលរួម និងអភិវឌ្ឍបុគ្គល និង​​សហគ​មន៍​បាន​យ៉ាង​ដូច​ម្តេច?​

  • តើសង្គមមួយអាចបង្កើឧត្តមគតិថ្មីបានដែរឬទេបន្ទាប់ពីមានអំពើប្រល័យពូជសាសន៍និងអំពើសាហាវឃោរឃៅ?

គម្រោងនេះគឺជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងដែលត្រូវការការចូលរួមពីសំណាក់ប្រជាជន​កម្ពុជា​នៅតាមភូមិស្រុក ​និងសហគមន៍អន្តរជាតិដើម្បីទទួលបានជោគជ័យ។​ ក្នុងខណៈ​ពេល​ដែល​តុលា​ការ​កាត់​ទោស​​ខ្មែរ​ក្រហ​ម​​ចាប់ផ្តើម​បិទសំណុំរឿងក្ដីរបស់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ការ​ត​ស៊ូរ​ប​ស់​​​យើង​ដើម្បី​យល់​​និង​​រៀន​​សូត្រ​អំ​ពី​​របប​ខ្មែរ​ក្រហម​មិ​ន​ត្រូវ​បញ្ចប់​ទៅតាមដំណើរការរបស់តុលាការនោះទេ។ យើង​​មា​​ន​ការទទួល​ខុស​ត្រូវ​​​​ចំ​ពោះ​មនុស្ស​​​ជំនាន់​ក្រោយ។ អនាគត​របស់យើងគឺអា​ស្រ័​យ​ទៅលើការយ​ល់​ដឹង​អំពី​អតីត​កាល​របស់​ខ្លួន​។ ខ្ញុំ​​​សូម​លើក​ទឹក​​​ចិត្តអ្ន​កទាំងអស់គ្នាឲ្យគាំទ្រគម្រោងមួយនេះតា​មរ​យៈ​ការ​ចូល​រួម​និង​ចែក​រំលែក​​របស់​អ្ន​ក។​ ការ​រួបរួមគ្នា​របស់​​​យើ​ង​អា​​ច​​​​ធ្វើ​​ឲ្យមានការផ្លាស់ប្ដូរមួយដ៏ល្អបាន។

ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

លោក​ អ៊ុង ប៊ុនអ៊ី ប្រធានស្តីទីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

សារស្វាគមន៍

«ទីចងចាំ» (Mapping Memories Cambodia “MMC”) គឺ​ជា​ស្នាដៃមួយទៀតរបស់ ​ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍ (Department of Media and Communication “DMC”) នៃ​សាកលវិទ្យា​ល័យភូមិន្ទភ្នំពេញ។

ក្នុងនាមជាគ្រឹះស្ថានអប់រំឈានមុខគេក្នុងការបណ្ដុះបណ្ដាលផ្នែកប្រព័ន្ធផ្សព្វផ្សាយ​​ សារគមនាគមន៍​​​ និងសារព័ត៌មាន នៅប្រទេសកម្ពុជា​​ DMC មានការយកចិត្តទុកដាក់លើការ​ស្រាវជ្រាវនិងផលិតកម្ម​បន្ថែមលើការសិក្សានៅក្នុងថ្នាក់។

«ទីចងចាំ»គឺជាស្នាដៃដ៏គួរឱ្យ​ចាប់អារម្មណ៍ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត​របស់និស្សិត ដោយពួកគេបានយកទ្រឹស្ដីដែល​បានរៀនមកអនុវត្តជាក់ស្តែងក្រោម​ការដឹកនាំរបស់សាស្ត្រាចារ្យរបស់ពួកគេ​និងក្រុមការីនិពន្ធគម្រោង។ ក្នុងរយៈពេលមួយឆ្នាំ​រឿងជាច្រើនដែល​មានមូលដ្ឋាននៅក្នុង របបខ្មែរក្រហមត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ហើយត្រូវបានបង្ហាញជាទម្រង់ពហុប្រព័ន្ធផ្សព្វផ្សាយដែលអាចប្រើប្រាស់បាននៅក្នុងវេទិកាពីរគឺ៖ កម្មវិធីទូរស័ព្ទដៃនិងគេហទំព័រ។

ប្រវតិ្តសាស្រ្តខ្មែរក្រហមគឺជាប្រធានបទមួយដែលលេចឡើងម្តងហើយម្តងទៀតសម្រាប់កិច្ចការនិស្សិតរបស់យើងក្នុងអំឡុងពេលសិក្សារបស់ពួកគេ។​ DMC គិតថាការបន្តការសន្ទនាអំពី​ប្រវត្តិសាស្ត្រខ្មែរក្រហម​គឺជាការសំខាន់។​​

បញ្ហាជាច្រើននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន​ មានឬសគល់ចេញពីសោកនាដកម្មដែលបានកើតឡើង​នៅរបប​ខ្មែរក្រហម។ យុវជនជំនាន់ក្រោយត្រូវរៀនពីអតីតកាលរបស់ប្រទេសកម្ពុជាដើម្បីយល់ថា​អតីតកាលមានឥទ្ធិពលលើជីវិតរស់នៅនិងសង្គមរបស់ពួកគេនាពេលបច្ចុប្បន្ន។ ការសន្ទនាគឺជាឧបករណ៍ដ៏សំខាន់មួយដល់ការរៀនសូត្ររបស់​​សាធារណៈជន និងការផ្សះផ្សាអតីតកាលជាមួយបច្ចុប្បន្ន។

យើងជឿថាការទទួលបានព័ត៌មាននិងរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរក្រហមគឺជាយន្តការចំបងបំផុតមួយជំរុញឲ្យមាន​ការជជែកពិភាក្សា​គ្នាអំពីអតីតកាលរបស់កម្ពុជា​។ ដើម្បី​ចែករំលែកព័ត៌មាន​យើងបានកត់សំគាល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមនាបច្ចុប្បន្ន។​​ ដោយសារ​ប្រជាជនកម្ពុជាភាគច្រើនសុទ្ធតែមាន​ទូរស័ព្ទ​ស្មាតហ្វូន​ដែលភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយតាមរយៈ​កម្មវិធីទូរស័ព្ទដៃនិង​គេហទំព័រ គឺជាឧបករណ៍ដែលសមស្របនិងងាយស្រួលប្រើប្រាស់បំផុតសម្រាប់អ្នកប្រើប្រាស់។

តាមរយៈការចងក្រង និងការផលិត​សាច់រឿងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម​ ដែលមានខ្លឹមសារងាយយល់ និង​គួរ​ឲ្យចាប់អារម្មណ៍ យើងសង្ឃឹមថានឹងអាចទាក់ទាញយុវជនជំនាន់ក្រោយឱ្យចាប់ផ្តើមសិក្សា និង​ពិភាក្សាអំពីប្រវត្តិសាស្រ្តដ៏ជូរចត់ដែលប្រទេសយើងបានឆ្លងកាត់។ ការរសិក្សាអំពីរបបប្រល័យពូជសាសន៍នេះ​ នឹង​ជំរុញឲ្យ​យុវជនជំនាន់ក្រោយកសាងសង្គមមួយដែលមានសន្តិភាព។

DMC សូមថ្លែងអំណរគុណដល់អ្នកយកព័ត៌មានជានិស្សិត  ផលិតករ អ្នកចូលរួមផ្តល់មាតិកា និងក្រុមការីនិពន្ធនៃគម្រោង«ទីចងចាំ» ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើត​កម្មវិធីទូរស័ព្ទនិង​​គេហទំព័រដ៏មានសារៈសំខាន់មួយនេះ។

គម្រោងនេះនឹងមិនអាចធ្វើទៅបានឡើយប្រសិនបើគ្មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសេវាសន្តិភាពស៊ីវិល(CPS) របស់កិច្ចសហការណ៍អន្តរជាតិអាល្លឺម៉ង់(GIZ) និងការគាំទ្រដ៏មានតម្លៃពីដៃគូផ្លូវការរបស់គម្រោង «ទីចងចាំ» គឺ​ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) ដែលដឹកនាំដោយ លោក ឆាំង យុ ដែលបានត្រួតពិនិត្យភាពត្រឹមត្រូវលើខ្លឹមសារទាំងអស់ដែលផ្សព្វផ្សាយ​នៅលើកម្មវិធីទូរស័ព្ទ​និងគេហទំព័រនេះ។

DMCសង្ឃឹមថាកម្មវិធីទូរស័ព្ទនិងគេហទំព័រ​នេះ នឹងដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសន្ទនាប្រកបដោយអត្ថន័យ និង​ដោយចំហអំពីប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់​យុវជនជំនាន់ក្រោយ​​រួមទាំងអ្នករស់រានពីរបប​ខ្មែរក្រហម។

លោក អ៊ុង ប៊ុនអុី

ប្រធានស្តីទី​

ការផ្សះផ្សានិងបច្ចេកវិទ្យា

ដូចលោក ឆាំង យុ បានលើកឡើងថាបច្ចេកវិទ្យា គឺ “មិនមានលក្ខណៈនយោបាយ, មិនអសីលធម៌ និង (… ) មានការផ្លាស់ប្តូរជានិច្ច។ ក្នុងនាមយើងជាសេវាសន្តិភាពស៊ីវិល (CPS) របស់កិច្ចសហប្រតិបត្តិការអល្លឺម៉ង់​ (GIZ) ដែលទទួលបានការគាំទ្រពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ប្រើប្រាស់បច្ចេកវិទ្យាសារគមនាគមន៍នៅពេលដែលវាសមស្របដើម្បីលើកទឹកចិត្តដល់ការផ្សះផ្សា។ ការផ្សះផ្សាអាចកើតមានឡើងនៅពេលដែលជនដែលបានរងទុក្ខនិងជនដែលមើលឃើញពីទុក្ខវេទនា សាច់ញាតិរបស់ពួកគេអាចនិយាយចេញហើយសេចក្តីត្រូវការរបស់ពួកគេត្រូវបានដឹងឮនិងបំពេញ។

បច្ចេកវិទ្យាបានផ្លាស់ប្តូរមធ្យោបាយដែលយើងទាក់ទងគ្នាទៅវិញទៅមក៖ ក្នុងន័យម្យ៉ាង បច្ចេកវិទ្យាសារគមនាគមន៍​តាមអ៊ិនធឺណិតបើកទូលាយដល់មនុស្សគ្រប់ស្រទាប់នៃសង្គមភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ក្នុងការរស់នៅប្រចាំថ្ងៃ ក្នុងរូបភាពក្រៅផ្លូវការណ៍​ ហើយប្រហែលជាមិនចាំបាច់មានភាពស្និតស្នាល​រឺការប្តេជ្ញារវាងគ្នានោះឡើយ។

ផ្ទុយទៅវិញ មនុស្សដែលចែករំលែកការឈឺចាប់របស់ពួកគេជាមួយអ្នកដទៃដែល​ពួកគេប្រហែលជានឹងមិនដែល​ស្គាល់គ្នានោះ សាកសមនឹងទទួលបានការទទួលស្គាល់និងការគោរពពីយើង។ ដើម្បីស្វែងរកតុល្យភាពត្រឹមត្រូវរវាងឱកាសថ្មី​ និងឧបសគ្គជាច្រើន ជាអ្វីដែលយើងកំពុងធ្វើនៅទីនេះ រួមគ្នាជាមួយដៃគូ មិត្តភក្តិ និងសហគមន៍និម្មិតរបស់យើង។

ភ្នំពេញ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

លោកស្រី ជូលា អ៊ីស (Julia Ilse)
អ្នកសម្របសម្រួលកម្មវិធីសន្តិភាពស៊ីវិល-យុត្តិធម៌និងការផ្សះផ្សានៅក្នុងបរិបទនៃសាលាក្ដីខ្មែរក្រហម  (ZFD-GIZ)