ស្រុកអន្លង់វែង

Anlong Veng Roundabout

ដោយ ការីនិពន្ធ

អន្លង់​វែង​បាន​ក្លាយ​ជា​តំបន់​កាន់​កាប់​ចុង​ក្រោយ​​របស់​មេដឹក​នាំ​ខ្មែរ​ក្រហម​ ហើយ​តាម៉ុក​ បាន​ក្លាយ​ជាមេដឹក​នាំ​តំបន់​​នេះ​រហូត​ដល់​​សមាហរណកម្ម​​កម្លាំង​ទ័ពខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៩៨​។ (MMC/NGOV Chihor)

ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម អាច​និយាយ​បាន​ថាបាន​​បិទ​ទំព័រ​នៅ​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរ​មានជ័យ​ គឺនៅ​ពេល​ដែល​ក្រុម​កង​ទ័ព​ខ្មែរ​ក្រហម​​ចុង​ក្រោយ​បាន​ធ្វើ​សមាហរណកម្ម​ចុះចូល​រដ្ឋាភិបាល​កម្ពុជា​នៅដើម​ឆ្នាំ​១៩៩៩។ តាម៉ុក​ ដែលជា​មេបញ្ជាការ​​ខ្មែរ​ក្រហម បាន​ចុះ​ចាញ់​កង​ទ័ព​រដ្ឋាភិបាល​កម្ពុជា​ នា​ចុង​ឆ្នាំ​១៩៩៨ បន្ទាប់​ពី​ការ​តស៊ូ​អស់​ជា​ច្រើន​ឆ្នាំ​បូករួម​ទាំង​ការ​ព្យាយាម​ចរចា​ដើម្បី​សន្តិភាព។

ខុស​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យដែល​មនុស្ស​ជា​ច្រើនត្រូវ​បង្ខំ​ឲ្យ​ធ្វើពលកម្ម​ធ្ងន់ និងខ្វះ​របប​អាហារ​ ប្រជាពលរដ្ឋ​ក្នុង​តំបន់អន្លង់វែង​ទទួល​បាន​ការទំនុក​បម្រុង​គ្រប់គ្រាន់​។ តាម៉ុក​បាន​ដឹក​នាំ​ការ​កសាង​ជា​ច្រើន​ ដូច​ជា​មន្ទីរពេទ្យ​ សាលា​រៀន​ ស្ពាន​ និងទំនប់​។ ​មនុស្ស​ជា​ច្រើននៅ​តំបន់​នេះ​​គោរពតាម៉ុកយ៉ាង​ខ្លាំង។ ​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​នេះ​ធ្វើ​ឲ្យ​តំបន់​អន្លង់វែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាច្រើនពី​សំណាក់​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ