ដោយ ដួង សុវឌ្ឍនា និង អោ ស្រីពេជ្រ
ការអប់រំគឺជាផ្នែកមួយនៃឆ្អឹងខ្នងរបស់សង្គម។ វាឆ្លុះបញ្ចាំងអំពីការលូតលាស់ផ្ទាល់ខ្លួន វប្បធម៌និងការអភិវឌ្ឍជាទូទៅរបស់ប្រទេស។ វាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារការអប់រំបង្ហាញអំពីរបត់នៃសង្គមនិងសេដ្ឋកិច្ចរបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រកម្ពុជានារបបខ្មែរក្រហមបានចាត់ទុកថា ការអប់រំខ្ពង់ខ្ពស់ ជាការគំរាមកំហែងមួយ។ បញ្ញវន្តនិងមនុស្សមានចំណេះដឹងត្រូវបានគេសម្លាប់។