ដោយ ឈុំ ច័ន្ទរចនា, ថាញ់ ចន្ទសុធារី, វណ្ណ ច័ន្ទសុភក្រ័វត្តី
ទោះបីជាសម័យខ្មែរក្រហមបានបញ្ចប់ទៅហើយក្តីនៅក្នុងឆ្នាំ១៩៧៩ ការប្រយុទ្ធ នៅតែបន្តមាននៅតំបន់ប្រាសាទបឹងមាលា រហូតដល់ឆ្នាំ១៩៩៧។ ប្រាសាទបឹងមាលា មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ហើយប្រាសាទនេះត្រូវបាន គេស្គាល់ ថាជាទីតាំងប្រយុទ្ធមួយក្នុងចំណោមទីតាំងប្រយុទ្ធខ្លាំងក្លា ផ្សេងទៀតនៅក្នុងខេត្តសៀមរាបក្នុងអំឡុងសម័យខ្មែរក្រហម។