សណ្ឋាគារឡឺរ៉ូយ៉ាល់

សណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់

ដោយ ការីនិពន្ធ

ប៉ុន្មាន​​ថ្ងៃ​មុន​ការ​ដួលរលំ​នៃ​ក្រុង​ភ្នំពេញ​  គឺ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​១៩៧៥ សណ្ឋគារ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ «តំបន់​សន្តិសុខ​កាកបាទក្រហម​អន្តរជាតិ​» ជា​តំបន់​ស​ គ្មាន​វត្តមាន​យោធា ដើម្បី​ព្យាបាល​អ្នក​រង​របួស​និង​អ្នក​ជំងឺ។ ​(រូបថតពីមជ្ឈមណ្ឌលឯកសារកម្ពុជា)

សណ្ឋាគារនេះត្រូវបានគេស្គាល់ដំបូងថាជាសណ្ឋាគារឡឺរ៉ូយ៉ាល់ (Le Royal) ចាប់តាំងពីការចាប់ផ្តើមដំបូង និងអំឡុងសម័យ អាណានិគមបារាំង រហូតមកដល់ចុងបញ្ចប់នៃរបបសង្គមរាស្រ្តនិយមនៅឆ្នាំ១៩៧០។ ក្រោយមកសណ្ឋាគារនេះត្រូវបានប្តូរឈ្មោះទៅជាសណ្ឋាគារឡឺភ្នំ (Le Phnom) នៅក្នុងរបបលន់នល់រហូតដល់ឆ្នាំ១៩៧៥​។ ឈ្មោះនេះត្រូវបានគេជឿថាត្រូវបានស្ដារមកជាសណ្ឋាគារឡឺរ៉ូយ៉ាល់ឡើងវិញនៅក្នុងសម័យខ្មែរក្រហម។ សណ្ឋាគារនេះត្រូវបានគេស្គាល់ថាជាសណ្ឋាគារសម្រាប់ទទួលគណប្រតិភូបរទេសនានាចាប់តាំងពីដំណើរប្រតិបត្តិការដំបូងនាដើមទសវត្សរ៍ទី៣០។ 

ចាប់​ពី​ឆ្នាំ​១៩៧០ដល់ឆ្នាំ១៩៧៥ សណ្ឋាគារឡឺភ្នំគឺ​ជា​កន្លែង​ស្នាក់​នៅ​និង​ធ្វើការរបស់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ដើម្បី​រាយការណ៍​អំពី​សង្គ្រាម​ស៊ីវិល​ដែល​កើត​មានឡើង​​នៅ​កម្ពុជា។ ប៉ុន្មាន​​ថ្ងៃ​មុន​ការ​ដួលរលំ​នៃ​ក្រុង​ភ្នំពេញ​  គឺ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​១៩៧៥ សណ្ឋគារ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ «តំបន់​សន្តិសុខ​កាកបាទក្រហម​អន្តរជាតិ​» ជា​តំបន់​ស​ គ្មាន​វត្តមាន​យោធា ដើម្បី​ព្យាបាល​អ្នក​រង​របួស​និង​អ្នក​ជំងឺ។

ក្រោយសម័យ​ខ្មែរ​ក្រហម​បាន​បញ្ចប់ សណ្ឋាគារ​នេះ​បាន​ប្តូរឈ្មោះ​​មក​ជា សណ្ឋាគារ​សាមគ្គី និង​ចុងក្រោយ​បង្អស់​ប្តូរ​មក​ជា​សណ្ឋាគារ​ Raffle Le Royal ក្នុង​ឆ្នាំ​១៩៩៧៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ