ដោយ យ៉ាម៉ា សុជាតា
ខ្មែរក្រហមបានជម្លាសប្រជាជនចេញពីទីក្រុង ភ្នំពេញនៅថ្ងៃ ទី១៧ មេសា ឆ្នាំ១៩៧៥ នៅពេលដែលពួកគេកាន់កាប់អំណាចជារដ្ឋាភិបាលកម្ពុជា។ ជនជាតិខ្មែរគ្រប់រូបនាពេលនោះ ត្រូវបានបង្ខំឲ្យរស់នៅក្នុងជីវភាពបែបកសិករ នៅតាមខេត្តនានា។ ពេលដែលអគាររដ្ឋនិង ឯកជនភាគច្រើនបានផ្អាកដំណើរការ សណ្ឋាគារឡឺរ៉ូយ៉ាល់ ដែលសព្វថ្ងៃជាហៅថា សណ្ឋាគាររ៉ាហ្វែលឡឺរ៉ូយ៉ាល់ គឺជាអគារមួយក្នុងចំណោមមួយចំនួនដែលបន្តប្រើប្រាស់ ក្នុងអំឡុង របបមួយនេះ។ នៅពីក្រោយភាពទំនើប ឆើតឆាយនិង ការរចនាដ៏ស្រស់ស្អាត សណ្ឋាគារនេះបានមើល ឃើញនិង ឆ្លងកាត់ទំព័រប្រវត្តិសាស្រ្តរបស់កម្ពុជាជាច្រើន។ អ្នករាយការណ៏របស់យើងបានធ្វើបទ សំភោសន៍ជាមួយ កម្មាភិបាលខ្មែរក្រហម ម្នាក់អំពីអ្វី ដែលបានកើតឡើងចំពោះសណ្ឋាគារនេះ ក្នុងរបបខ្មែរក្រហម។