វត្តស្ងូនពេជ្រ៖ មន្ទីរ​សន្តិសុខ​ប្រចាំ​ស្រុក​អង្គស្នួល

វត្ត​ស្ងួនពេជ្រ

ដោយ ផេង សុភានាថ

វត្តស្ងួនមានទីតាំងនៅឃុំកន្ទោក ស្រុកអង្គស្នួល​​ ខេត្ត​កណ្តាល​​​ ត្រូវ​​បានស្គាល់ថាជាមន្ទីរសន្តិសុខក្នុង របបខ្មែរក្រហម។ នៅ​ក្នុង​ឆ្នាំ​១៩៧៦ ខ្មែរ​ក្រហម​បាន​បង្កើត​​មន្ទីរ​សន្តិសុខ​ប្រចាំ​​ស្រុក​អង្គស្នួល​ ដោយ​​ប្រមូល ​អ្នកទោស​មក​ពី​គ្រប់​ឃុំ​ ដោយ​ប្រើប្រាស់​ទីតាំង​នៅ​ក្នុង​វត្ត​ស្ងួន​ពេជ្រ​នេះសម្រាប់​ការ​ឃុំឃាំង​ ធ្វើ​ទារុណកម្ម​ និង​សម្លាប់ចោល​ នេះ​បើ​យោង​តាមឯកសារ​ទស្សនាវដ្តី​ស្វែង​រក​ការ​ពិត ​បោះពុម្ភ​ផ្សាយ​ ក្នុងត្រី​មាស​ទី​២ ​ឆ្នាំ​២០១០ ដោយ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា។

នៅ​ក្នុង​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ “រំលឹក​ថ្ងៃ​​ចង​ចាំ៖ មន្ទីរ​បូជនីយដ្ឋាន​វត្ត​ស្ងួន​ពេជ្រ” បានសរសេរ​ ដោយ​លោក​ផឹង​ ពង្សរ៉ាស៊ី បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​នៅ​ទី​នោះ​មាន​ទាំង​ប្រជា​ជន​ ថ្មី​ដែលត្រូវ បាន ចោទប្រកាន់ថាជា ខ្មែរស សេអ៊ីអា កាហ្សេបេ អតីតមន្រ្តីរបបចាស់ ព្រម​ទាំង​ប្រជាជនមូលដ្ឋាន ដែល មិនគោរព តាមបទបញ្ជារបស់អង្គការ ឬ មិនបានបម្រើបដិវត្តន៍ឱ្យបានល្អ។ ​ក្នុងនោះផងដែរក៏​មាន ​អ្នកទោស ជា​ជនជាតិភាគតិច ចិន និងចាម ផង​ដែរ។ បូជនីយដ្ឋាន​មួយ​ត្រូវ​បាន​សាង​សង់ឡើង​​ ក្នុង​បរិវេណ​វត្ត​ស្ងួន​ពេជ្រ​ កាល​ពី​ឆ្នាំ​២០១០ ដើម្បីចងចាំការរងទុក្ខវេទនាក្នុងរបបខ្មែរក្រហម និងឧទ្ទិសដល់អ្នកដែល បានស្លាប់ ក្នុងរបបខ្មែរក្រហមនោះ។

កម្រងរូបភាពថ្មីៗ

ដំណាក់កាលដែលប្រជាជនកម្ពុជាបានឆ្ល...

សូ​ វិទូ
នេះគឺជាគំនូសរស័សទាំង៦សន្លឺក ដែលបង្ហាញពីដំណាក់កាលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងសម...

មន្ទីរ​សន្តិសុខ​វត្តបារាយណ៍ជាន់ដ...

ទ្រី សុជាតា
វត្ត​បារាយណ៍ជាន់ដែក ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង​្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅ​...

វត្តសុរភី

​តាន់ ​សុមេធា
វត្តសុរភី ឬវត្តកកោះ គឺ​ជា​ទីតាំង​ពិឃាត​មួយ​ក្នុង​ចំណោម​ទីតាំង​ពីរ​ដែល​មាន​ការ​សម...