ភាព​ស្ងប់​ស្ងាត់​នៃ​ប្រាសាទ​អង្គរ​វត្ត

ប្រាសាទអង្គរវត្ត

ដោយ ទី​​ កញ្ញា​, ហ៊ីង សុជាតា, ម៉េង សុខហួយ

បច្ចុប្បន្ន​ ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​មាន​​តួនាទី​​​យ៉ាង​សំខាន់ក្នុងការ​បម្រើ​វិស័យ​ទេសចរណ៍​​​​ ​សេដ្ឋកិច្ច​ ក៏​ដូចជា​ការ​លើក​ស្ទួយ​មុខ​មាត់​ប្រទេស​កម្ពុជាលើ​ឆាក​អន្តរជាតិ​​។ ​នៅក្នុង​​សម័យ​ខ្មែរក្រហម​ដែល​ជា​សម័យកាល​មួយ​ល្បី​​​បំផុត​ខាង​សម្លាប់​រង្គាល​ បំផ្លិច​បំផ្លាញ​​សិល្បៈ​ និង​វប្បធម៌​គ្រប់​បែប​គ្រប់​ទម្រង់នោះ អង្គរវត្តមិនត្រឹមតែត្រូវបានថែរក្សាយ៉ាងសមរម្យតែប៉ុណ្ណោះទេតែថែមទាំងជាកន្លែងមួយដ៏សំខាន់បំផុតសម្រាប់គណៈប្រតិភូបរទេសទៅទស្សនាបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេជាមួយកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ លោក សរ សារិន​ គឺជាអតីតអ្នកបើកបររថយន្ត​បានរៀបរាប់អំពីដំណើរទស្សនកិច្ចនេះ និងទិដ្ឋភាពនៅប្រាសាទអង្គរវត្ត​នាអំឡុងពេលនោះ។ លោក ​សួង ស៊ីគឿន គឺជាអតីត​ជំនួយការ​​ លោក​ អៀង​ សារី ក៏បាន​បកស្រាយ​ពី​មូលហេតុនៅពីក្រោយរឿងនេះ។

ភាពយន្តឯកសារខ្នាតខ្លី​ថ្មីៗ

ពេលវេលាសម្រាប់យុត្តិធម...

រឿន សារន
អ្នក​ភូមិ មន្ត្រី​សង្គម​ស៊ីវិល​ និង​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ជួបជុំ​គ្នា​ក្នុង​វេទិកា​សាធារ...

នៅពេលយប់គេលេងបន្លាចខ្ញ...

ថុល ប៊ុនថា
អតីតអ្នកជាប់ឃុំឃាំងម្នាក់នៅមន្ទីរសន្តិសុខខ្មែរក្រហមក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានទទួលរងនូវជំង...

ការបង្រៀនរបស់​ឪពុក​ខ្ញ...

ទូច យិនមុន្នី
សព្វថ្ងៃឪពុករបស់ផលិតករវីដេអូនេះកំពុងបម្រើការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុងខេត្តតាកែវ។ ក៏ប៉ុន...

ការបង្រៀនរបស់​ឪពុក​ខ្ញ...

ទូច យិនមុន្នី
សព្វថ្ងៃឪពុករបស់ផលិតករវីដេអូនេះកំពុងបម្រើការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុងខេត្តតាកែវ។ ក៏ប៉ុន...