ព្រះវិហារកាតូលិកនៃរាជធានីភ្នំពេញ

The Grand Cathedral of Phnom Penh

ដោយ ការីនិពន្ធ

រូបថតនៃ​ព្រះវិហារកាតូលិកនៃរាជធានីភ្នំពេញ មុន​ត្រូវ​បាន​វាយ​ចោល​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​ (រូបថតពីមជ្ឈមណ្ឌលឯកសារ​កម្ពុជា)

ព្រះវិហារ​កាតូលិក​នេះ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​១៩៦៥ ក្រោម​​ជំនួយរបស់​រដ្ឋាភិបាល​​បារាំង​ ហើយ​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​បាន​រហូត​ដល់​១០,០០០​ នាក់។ ព្រះវិហារធំនេះអាចមើលឃើញពីវត្តភ្នំ។

ភ្លាមៗ​ក្រោយ​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​រាជធានី​ភ្នំពេញ​ កម្មាភិបាលខ្មែរក្រហមបានបញ្ជារ​ឲ្យ​កំទេចព្រះវិហារ​នេះ​ ដោយ​ការ​វាយបំបែកដោយញញួរ ហើយបាត់​រូប​រាង​ទាំង​ស្រុង​ក្នុង​ឆ្នាំ​១៩៧៦។ ដែក​ដែល​ជា​គ្រោង​ឆ្អឹង​នៃ​អគារ​នេះ​ត្រូវ​បាន​រំលាយ​ធ្វើ​ជា​ដែកគោល។ ការបំផ្លិចបំផ្លាញព្រះ​វិហារ​ដ៏​ធំ​សម្បើម​នេះ​ គឺ​ជានិមិត្តរូបនៃជ័យជំនះ​សម្រាប់​ខ្មែរ​ក្រហម​ក្នុង​ការ​បំផ្លាញវត្តមាន​ចក្រពត្តិនិយមវៀតណាម​ពី​រាជធានី​ភ្នំពេញ​ ដែល​នា​ពេល​នោះ​ពីរភាគបីនៃអ្នក​កាន់​សាសនាគ្រីស្តនិកាយកាតូលិកគឺជាជនជាតិវៀតណាម។

នា​ពេល​បច្ចុប្បន្ន​ មាន​នៅ​សេសសល់​តែ​​របង​មួយ​ផ្នែក​តូច​ និង​អគារ​ស្នាក់​នៅ​របស់ដូន​ជី​​ដែល​បច្ចុប្បន្ន​ជា​អគារ​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ។ ទីតាំងនៃ​ព្រះវិហារនេះ​ត្រូវ​បាន​ជំនួស​ដោយ​អគារ​ថ្មី​ស្រឡាង​នៃ​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ