ដោយ ការីនិពន្ធ
ផ្សារធំថ្មី ឬផ្សារថ្មី បានបញ្ចប់ការសាងសង់នៅសម័យអាណានិគមបារាំងក្នុងឆ្នាំ១៩៣៧។ នាពេលនោះ ផ្សារធំថ្មីមាន ចំណាត់ថ្នាក់ជាសំណង់ផ្សារដ៏ធំបំផុតក្នុងតំបន់អាស៊ី។
ខ្មែរក្រហមមិនបានវាយបំផ្លាញចោលផ្សារដ៏ធំមួយនេះទេ បើទោះបីជាគោលនយោបាយរបស់ខ្មែរក្រហមបានបំបិទទីផ្សារ ការលក់ដូរក៏ដោយ។ ផ្សារនេះត្រូវបានប្រើប្រាស់ជាក្រោលសេះនិងឃ្លាំងផ្ទុកចំណីអាហារជំនួសវិញ។ គេឃើញមានដើមដូងនិងដើមចេកដាំជុំវិញបរិវេណផ្សារនេះ តាមរយៈរូបថតរបស់លោក ហ្គុនណា ប៊ឺហ្គស្ត្រូម (Gunnar Bergstrom) ប្រតិភូស៊ុយអែត ដែលបានធ្វើទស្សនកិច្ចក្នុងឆ្នាំ១៩៧៨ ក្នុងពេលដែលខ្មែរក្រហមនៅកាន់កាប់រាជធានីភ្នំពេញនៅឡើយ។ ខ្មែរក្រហមយល់ថា ដំណាំទាំងនេះមានប្រយោជន៍ជាងសួនផ្កាដាំលម្អតាមដងវិថីកាលពីសម័យសង្គមរាស្ត្រនិយមដែលជានិមិត្តរូបមូលធននិយម៕