ដោយ រឹទ្ធី គីមហេង
ផ្កាស្លា៖ មហោស្រពសិល្បៈខ្មែរ គឺជាកន្លែងមួយដែលសិល្បៈរបាំខ្មែរបុរាណត្រូវបានថែរក្សាទុកយ៉ាងផ្ចិតផ្ចង់។ក្នុងរបបខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សិល្បៈរបាំខ្មែរគ្រប់ទម្រង់ត្រូវបានហាមឃាត់។ អ្នកសិល្បៈជាច្រើនរូបត្រូវបានខ្មែរក្រហមសម្លាប់ និងស្លាប់ដោយសារការបង្ខំឱ្យធ្វើពលកម្មហួសកម្លាំង និងការអត់ឃ្លាន។ ក្រោយរបបខ្មែរក្រហម សិល្បករដែលរស់រានមានជីវិតនៅភ្នំពេញបានតស៊ូដើម្បីស្ថាបនាសិល្បៈរបាំខ្មែរសារឡើងវិញ។ អ្នកគ្រូ គភីរោ ជាម សុភិលីន គឺជាស្ថាបនិកនិងជានាយិកាសិល្បៈនៃមហោស្រពសិល្បៈខ្មែរ ដែលនៅរស់រានមានជីវិតក្រោយរបបខ្មែរក្រហម។ ប្រវត្តិសាស្រ្ដមួយនេះបានជះឥទ្ធិពលដល់ជីវិតនិងការងារផ្នែកសិល្បៈរបស់អ្នកគ្រូជាច្រើនផ្នែក។