ដោយ ជុន ប៊ុនឡុង, ហ៊ាង សុគន្ធារី, ធីម រចនា
ទំនប់កោះស្លា គឺជាទំនប់មួយក្នុងចំណោមទំនប់យុទ្ធសាស្រ្តទាំងបួននៅក្នុង សម័យខ្មែរក្រហម។ ទំនប់នេះបានចាប់ផ្តើមកសាងឡើង តាំងពីឆ្នាំ ១៩៧៣ ប៉ុន្តែត្រូវខូតខាតទៅវិញនៅក្នុងឆ្នាំ ១៩៧៩។ ថ្វីត្បិតតែទំនប់នេះមិនអាចប្រើប្រាស់បាន រហូតមកដល់សព្វថ្ងៃ វាគឺជាទីកន្លែងប្រវត្តិសាស្រ្តមួយ ដែលជាដើមចមនៃការបាត់ជិវិតមនុស្សរាប់ពាន់នាក់ និងបង្កប់នូវការចងចាំដ៏សោកសៅរបស់អ្នកដែលនៅរស់រានមានជិវិត។