ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា

ក្រុមប្រឹក្សាអភវឌ្ឍន៍កម្ពុជា

ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា

កន្លែង​ស្នាក់​នៅ​និង​ធ្វើ​ការ​របស់​ ប៉ុល​ ពត ត្រូវ​បាន​សម្គាល់​ដោយពាក្យ​កាត់​ហៅ​ថា​ មន្ទីរ​ ក.១ ប៉ុន្តែ​ព័ត៌មាន​អំពី​មេដឹកនាំ​ខ្មែរ​ក្រហម​​មាន​ការ​លាក់​ការណ៍​សំងាត់​ខ្លាំង​បំផុត។ ​​​មិន​មាន​អ្នក​ណា​ដឹង​ថា មន្ទីរ​ ក.១ នៅ​កន្លែង​ណា​នោះ​ទេ។ អ្នក​កាសែតអាមេរិកាំង​ Elizabeth Becker បាន​សម្ភាសន៍​ ប៉ុល ពត នៅ​ឯ​ Hotel Du Gouvernement នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្តភ្នំ។ សូម្បី​តែ​ពេលជិត​ចុង​ក្រោយ​បង្អស់នៃ​របបខ្មែរ​ក្រហម​​នេះ​ ប៉ុល ​ពត​ បាន​ជួប​ជា​ព្រះបាទ​ នរោត្តម​ សីហនុ​ ក៏​ស្ថិត​នៅ​អគារ​សណ្ឋាគារ​​​ Hotel Du Gouvernement នេះ​ផង​ដែរ​ ដើម្បី​បញ្ចុះ​បញ្ចូល​ទ្រង់​ឲ្យ​​ទាម​ទារ​ការគាំទ្រ​នៅអង្គការ​សហប្រជាជាតិអំពី​ការ​ឈ្លានពាន​របស់​វៀត​ណាម​។ ​ អគារ​នេះ​ដើម​ឡើយ​ជា​លំនៅដ្ឋាន​របស់​មន្ត្រី​ជាន់​ខ្ពស់​បារាំង​ក្នុង​សម័យ​អាណានិគមបារាំង ហើយ​ក្រោយ​មក​ក្លាយ​ជា​សណ្ឋាគារ​សម្រាប់​ភ្ញៀវ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ បច្ចុប្បន្ន​អគារ​នេះ​ គឺ​ជា​អគារ​ការិយាល័យ​ធ្វើ​ការ​របស់​ស្ថាប័នរដ្ឋ​ដ៏​សំខាន់​មួយ​ គឺ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា។

ព័ត៌មានមានប្រយោជន៍ថ្មីៗ