ដោយ ហ៊ាង សុគន្ធារី
នៅប្រទេសកម្ពុជា កុមារត្រូវបានខ្មែរក្រហមប្រើប្រាស់ ដើម្បីជំរុញបដិវត្តន៍កុម្មុយនីស្តរបស់ខ្លួន។ ខ្មែរក្រហមបានប្រើប្រាស់យុទ្ធសាស្ត្រជាច្រើន ដើម្បីទាក់ទាញកុមារ និងយុវជនឱ្យក្លាយទៅជាអ្នកដើរតាមបដិវត្តន៍។ ការជ្រើសរើស កុមារដើម្បីធ្វើការនិងតស៊ូនៅក្នុងបដិវត្ត គឺជាវិធីសាស្រ្តមួយដែលប៉ុលពត ទទួលយកបដិវត្ដន៍វប្បធម៌ “មហាលោតផ្លោះ” របស់លោក ម៉ៅសេទុង នៃប្រទេសចិន។ លោក គង់ សុន ត្រូវបានជ្រើសរើសជាយោធាខ្មែរក្រហម តែក្រោយមកលោក ត្រូវបានចាត់តាំងជាមេកងកុមារនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ បានរៀបរាប់អំពីបទពិសោធន៍របស់គាត់នៅមុននិងក្នុងរបបខ្មែរក្រហម ។