ការផលិត​ភាពយន្ត​របស់​ខ្មែរ​ក្រហម

មជ្ឈមណ្ឌល​សោត​ទស្ស​បុប្ផា​ណា

ដោយ ហេង​ ពុទ្ធិរក្ស

ចាប់តាំងពីពេល​ឡើង​កាន់​អំណាច​ឆ្នាំ​១៩៧៥ ​ខ្មែរ​ក្រហមបានចាប់ផ្តើម ផលិតភាពយន្ត​​ឃោសនា​ពី​របប​ដឹក​នាំ​របស់​ខ្លួន​។ កម្មាភិបាល​ដែល​ចូលរួម​ផលិត​ភាពយន្ត​ឃោសនា​ទាំង​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​បច្ចេកទេស​ពី​ជំនាញ​ការ​មក​ពី​ប្រទេស​ចិន វៀត​ណាម​និង​អឺរ៉ុប​ប៉ែក​ខាង​កើត។ វីដេអូឃោសនា​ទាំង​នោះ​និយាយ​ពី​ទស្សនវិស័យនិង​ការ​រីក​ចម្រើន​​​នៃ​របប​នេះ រួម​មាន​ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​​ធំៗ​ និង​ការ​ធ្វើ​កសិកម្ម​ទូទៅ។ ខ្មែរ​ក្រហម​មិន​បាន​បង្ហាញ​ពី​ការពិត​​នៅ​កម្ពុជា​នា​សម័យ​នោះ​ទេ ហើយ​បាន​លាក់​បាំង​នូវ​ទង្វើ​អមនុស្ស​ធម៌​ជា​ច្រើន​របស់​ខ្លួន។ ​​​ បច្ចុប្បន្ន យ៉ាងហោចណាស់​មានវីដេអូ​ឃោសនា​ចំនួន​​៧៨ ដែលបានផលិត​ដោយកម្មាភិបាល​ខ្មែរ​ក្រហម ត្រូវបានគេរកឃើញ​​ ហើយបាននឹងកំពុងរក្សាទុក​​ដោយមជ្ឈមណ្ឌលបុប្ផាណា។

ស្តាប់បទយកការណ៍ថ្មីៗ

ជីវភាពគ្រួសារកម្មកររថភ...

ផេង សុភានាថ/ ទី អូលីហ្សា
បើនិយាយអំពីសម័យខ្មែរក្រហម អ្វីដែលគេនឹងឃើញមុនគេគឺ ការសម្លាប់រង្គៀល ការជម្លៀសមនុស្ស និងភាពស្រែកឃ្លាន។...

សណ្ឋាគាររ៉ាហ្វែលឡឺរ៉ូយ...

យ៉ាម៉ា សុជាតា
ខ្មែរក្រហមបានជម្លាសប្រជាជនចេញពីទីក្រុង ភ្នំពេញនៅថ្ងៃ ទី១៧ មេសា ឆ្នាំ១៩៧៥ នៅពេលដែលពួកគេកាន់កាប់អំណាចជ...

សៀវភៅដែលស្ទើរតែឆក់យកអា...

ដួង សុវឌ្ឍនា និង អោ ស្រីពេជ្...
ការអប់រំគឺជាផ្នែកមួយនៃឆ្អឹងខ្នងរបស់សង្គម។ វាឆ្លុះបញ្ចាំងអំពីការលូតលាស់ផ្ទាល់ខ្លួន វប្បធម៌និងការអភិវឌ...

ជីវិតនៃអ្នកថែរក្សាឯកសា...

ថាំង សុខឬទ្ធិ៊ និង ទ្រីសុ...
សារមន្ទីរទួលស្លែងមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ។ វាជាកន្លែងនៃការចងចាំរបស់ មន្ទីរ ស-២១ ដែលជាមន្ទីរសន...