អំពីទីចងចាំ
ទីចងចាំ (Mapping Memories Cambodia “MMC”) គឺជាគម្រោងមួយដែលអនុវត្តដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (Department of Media and Communication “DMC”) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh “RUPP”)។ គម្រោងនេះសម្រេចទៅបានដោយមានការគាំទ្រពីសេវាកម្មសន្តិភាពស៊ីវិល (Civil Peace Service “CPS”) នៃអង្គការ GIZ (Deutsche Gesellschaft für Internationale Zusammenarbeit) និងការសហការពីមជ្ឈមណ្ឌល ឯកសារកម្ពុជា (Documentation Center of Cambodia “DC-CAM”)។
ទីចងចាំគឺជាកម្មវិធីទូរស័ព្ទដៃនិងគេហទំព័រមួយ ដែលកំណត់ទីតាំងសំខាន់ៗទាក់ទងនឹងសម័យខ្មែរក្រហម ហើយ ដៅវានៅលើផែនទីកម្ពុជា។ និសិត្សនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ បានផលិត មាតិកា ពហុប្រព័ន្ធផ្សព្វផ្សាយ ដែលមានសាច់រឿងស្តីពីទីតាំងសំខាន់ៗនៃប្រវត្តិសាស្ត្រខ្មែរក្រហម។ កម្មវិធីទូរស័ព្ទ និងគេហទំព័រមួយនេះ ក៏មាន មុខងារចង្អុលទិសប្រាប់អ្នកប្រើប្រាស់ទៅកន្លែង ដែលប្រវត្តិសាស្ត្របានកើតឡើងផងដែរ។ ក្នុងដំណើរទៅកាន់ទីតាំងទាំងនោះ អ្នកប្រើប្រាស់ក៏អាចអាន និងស្តាប់សាច់រឿងអំពីទីតាំងនោះជាសំឡេង វីដេអូ អត្ថបទនិងកម្រងរូបភាពដែលរៀបរាប់ ដោយអ្នករស់រានមានជីវិត និងសាក្សីដែលបានរស់រានពីរបបខ្មែរក្រហម។
លើសពីនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏អាចចែករំលែកការចងចាំនិងសាច់រឿងអំពីទីតាំងណាមួយមក កាន់ក្រុមការងារគម្រោងទីចងចាំថែមទៀតផង។ វេទិកានេះនឹងអនុញ្ញាតឱ្យមានការប្រមូលជាបន្តបន្ទាប់នៃរឿងរ៉ាវ របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបន្តឲ្យមានការកត់ចំណាំទីតាំងដែលមានរឿងរ៉ាវក្នុង របបខ្មែរក្រហម នៅទូទាំងប្រទេសកម្ពុជា។ គម្រោងនេះនឹងរំលេចនិងផ្តោតសំខាន់អំពីការចងចាំផ្ទាល់ខ្លួននៃការរស់នៅប្រចាំថ្ងៃ ក្នុងរបបខ្មែរក្រហម។ តាមរយៈគម្រោងនេះ ទីចងចាំក៏សង្ឃឹមថានឹងអាចផ្តល់វេទិកាមួយសម្រាប់ការចងចាំ ជាសាធារណៈ។
បរិបទគម្រោង
ប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងភាគច្រើន៖ មួយភាគបីនៃប្រជាជនសរុបកើតក្រោយរបបខ្មែរក្រហម។ ភាគច្រើននៃ ពួកគេដឹងតិចតួចអំពីរបបនេះ។ នៅក្នុងបរិបទនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រធានបទទាក់ទង នឹងអតីតកាល (ប្រវត្តិសាស្ត្រខ្មែរក្រហម) មិនសូវទទួលបានការយកចិត្តទុកដាក់ទេ។ េហតុនេះ ការចងចាំ អំពីប្រវត្តិសាស្ត្រខ្មែរក្រហមប្រឈមនឹងការបាត់បង់រួមជាមួយនិងព័ស្តុតាងអំពីរបបនេះ ប្រសិនបើគ្មានការពិភាក្សា ក្នុងចំណោមយុវជនជំនាន់ក្រោយ។ ការផ្តល់ឧបករណ៍ សាមញ្ញនិងងាយស្រួលប្រើប្រាស់សម្រាប់យុវជនកម្ពុជា គឺជាយន្តការដ៏សំខាន់មួយសម្រាប់បន្តកិច្ចសន្ទនាបែបនេះពីប្រវត្តិសាស្រ្តខ្មែរក្រហម។
គោលបំណង
១- បង្កើតកម្មវិធីផ្តល់ព័ត៌មានដែលរៀបរាប់អីពីរឿងរ៉ាវជាច្រើនទាក់ទងនឹងមូលដ្ឋាននៅសម័យខ្មែរក្រហម។
២- ទាក់ទាញចំណាប់អារម្មណ៍របស់យុវជនកម្ពុជាលើប្រវត្តិសាស្រ្តខ្មែរក្រហមតាមរយៈការរៀបរាប់អំពីរឿងរ៉ាវ ផ្ទាល់ខ្លួនរបស់អ្នករស់រានមានជីវិតទាក់ទងនឹងទីកន្លែងជាក់លាក់ជាច្រើននៅកម្ពុជា។
៣- ពង្រីកលទ្ធភាពទទួលបានព័ត៌មានប្រវត្តិសាស្ត្ររបស់ខ្មែរក្រហមក្នុងចំណោមយុវជនកម្ពុជា។
ការប្រើប្រាស់បច្ចេកវិទ្យា
១- កម្មវិធីទូរស័ព្ទដៃនិងគេហទំព័រផ្តល់ព័ត៌មានច្បាស់លាស់និងសាមញ្ញស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហមជាពិសេសពីបទពិសោធន៍ជីវិតប្រចាំថ្ងៃនៅក្នុងរបបនេះ។
២- កម្មវិធីទូរស័ព្ទដៃនិងគេហទំព័រដែលបានចែកចាយតាមប្រព័ន្ធអ៊ិនធឺណែតនិងបណ្តាញផ្សព្វផ្សាយសង្គមដោយឥតគិតថ្លៃមានលទ្ធភាពទៅដល់ដៃប្រជាជនវ័យក្មេងនៅកម្ពុជា ដែលមានចំនួនពីរភាគបីនៃចំនួនប្រជាជនសរុប ដែលប្រើប្រាស់ទូរស័ព្ទដៃនិងអ៊ីនធឺណិត។
៣- គម្រោងនេះប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាដូចជាកម្មវិធីទូរស័ព្ទនិងគេហទំព័រដើម្បីផ្តល់នូវវេទិកាសិក្សាបន្ថែមមួយក្រៅពីសៀវភៅអានធម្មតាស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហម។
៤- គម្រោងនេះមានលក្ខណៈអន្តរកម្ម តាមរយៈការគៀងគរទស្សនិកជនលើគេហទំព័រ បណ្តាញសង្គម ដើម្បីជំរុញឲ្យមានការពិភាក្សា អំពីប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងចំណោមយុវជនកម្ពុជា។
៥- គម្រោងនេះមានលក្ខណៈអន្តរជំនាន់ដែលផ្តល់វេទិកាសម្រាប់អ្នករស់រានមានជីវិតឱ្យចែករំលែករឿងរ៉ាវរបស់ពួកគាត់ ជាការបង្កើតយន្តការមួយដើម្បីជំរុញឲ្យមានការសន្ទនារវាងអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមនិងយុវជន។
៦- គម្រោងនេះបង្កើតបណ្ណាសារឌីជីថលដែលកត់ត្រារឿងរ៉ាវនិងសក្ខីកម្មរបស់អ្នករស់រានមានជីវិតនិងសាក្សីនៃរបប ខ្មែរក្រហមនិងថែរក្សាសក្ខីកម្មនិងការចងចាំដើម្បីជាការចងចាំសម្រាប់យុវជនជំនាន់ក្រោយ។
៧- តាមរយៈការមើលឃើញទិន្ន័យនៅលើផែនទីកម្ពុជា គម្រោងនេះអាចនាំឱ្យមានការយល់ដឹងថ្មី អំពីទំហំ នៃអំពើហិង្សាដែលកើតមានក្នុងរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។
ព័ត៌មានបន្ថែមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង៖ cambodiammc@gmail.com
ក្រុមការងារ
ប្រធានគម្រោង៖ លោក អ៊ុង ប៊ុនអ៊ី ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
អ្នកប្រឹក្សាគម្រោង៖ លោកស្រី Stefanie DUCKSTEIN សេវាសន្តិភាពស៊ីវិល (CPS) របស់កិច្ចសហប្រតិបត្តិការអល្លឺម៉ង់ (GIZ)
អ្នកគ្រប់គ្រងគម្រោង៖ កញ្ញា ចាន់ មុយហុង ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ប្រធានស៊ើបអង្កេត
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM)
ក្រុមការីនិពន្ធនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
លោកស្រី Stefanie Duckstein អ្នកត្រួតពិនិត្យខ្លឹមសារ
កញ្ញា នូវ ពៅលក្ខិណា អ្នកគ្រប់គ្រងមាតិកា/ អ្នកត្រួតពិនិត្យខ្លឹមសារ
កញ្ញា លី យូអ៊ី អ្នកកាត់តសំឡេងនិងរូបភាព
កញ្ញា ជី បូណ៌មី អ្នកត្រួតពិនិត្យខ្លឹមសារ
កញ្ញា ពិន ម៉ានីកា អ្នកត្រួតពិនិត្យខ្លឹមសារ
លោក ចន សុវណ្ណារ៉ា អ្នកត្រួតពិនិត្យខ្លឹមសារ
លោក អូន ឆេងប៉ អ្នកត្រួតពិនិត្យខ្លឹមសារ
កញ្ញា សរ ពិសី អ្នកត្រួតពិនិត្យខ្លឹមសារ
ក្រុមអ្នករាយការណ៍ព័ត៌មាន និងផលិតករ
និស្សិតជំនាន់ទី១៥ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
និស្សិតជំនាន់ទី១៦ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
អតីតនិស្សិត ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)
សិក្ខាកាមវគ្គបណ្ទុះបណ្តាលការផលិតខ្លឹមសារទម្រង់ពហុប្រព័ន្ធផ្សព្វផ្សាយ
អ្នករចនាលើសម្ភារៈបោះពុម្ភ
លោក ទិត ច័ន្ទដារ៉ា Brother Branding Company
លោក កាន់ សូបញ្ញា Brother Branding Company
កញ្ញា រ៉ាវី សុភារ័ត្ន និស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
កញ្ញា Luīze Sniedze និស្សិតកម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំពីសាកលវិទ្យាល័យ Rhine-Waal University of Applied Sciences
សិល្បៈករគំនូរ
លោក កេត មុន្នីរក្ស Kramuon Art Design and Mass Communication
លោក ប៊ូ សំណាង និសិ្សតស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក លី ពុទ្ធីរៈ និសិ្សតស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក សូ វិទូ និស្សិតស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
អ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធ
លោក ប៉ា ច័ន្ទរឿន អ្នកអ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ
លោកស្រី Maria Montello អ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាអង់គ្លេស
ក្រុមការងាររដ្ឋបាល
លោកស្រី កុលចាន់មករា
កញ្ញា តិច មានី
លោក មួរ ម៉េងសេង
សេចក្តីថ្លែងអំណគុណ
មជ្ឍមណ្ឌលឯកសារកម្ពុជា (DC-CAM)
អង្គការក្តីករុណា (KdK)
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (មជ្ឍមណ្ឌលបុប្ផាណា)
អាសយដ្ឋានទំនាក់ទំនង
ទំព័រហ្វេសប៊ុក៖ Mapping Memories Cambodia
អាសយដ្ឋាន៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ១២១៥៦ ប្រទេសកម្ពុជា។ លេខទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨ ៤៤ ០៨ l អ៊ីម៉ែល៖ cambodiammc@gmail.com