ដោយ ហេង ពុធីរៈ, ឃួន កេមសុនិតា, អ៊ុំ ចាន់រក្សា
ជីវិតរស់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតមិនមែនតែប្រជាជនដែលរស់នៅលើដីគោកនោះទេដែលរស់នៅលំបាកវេទនាសូម្បីតែប្រជាជនដែលរស់នៅតាមដងទន្លេសាបក៏ទទួលរងនូវការបង្ខិតបង្ខំឲ្យធ្វើការ ឥតឈប់ឈរដែរ។ បុរសភាគច្រើនត្រូវបានចាត់តាំងឲ្យចេញនេសាទ រីឯស្ត្រីត្រូវច្នៃត្រីដែលនេសាទបានទាំងប៉ុន្មាន ឲ្យទៅ ជាម្ហូបបរិភោគមានដូចជាប្រហុក និងត្រីងៀតជាដើម។ កិច្ចការទាំងអស់នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងនិងកៀបសង្កត់ពីកម្មាភិបាលខ្មែរក្រហមទាំងស្រុង។