មន្ទីរ​សន្តិសុខ​វត្តបារាយណ៍ជាន់ដែកនៅ​ភូមិ​ភាគ​កណ្តាល​

វត្តបារាយណ៍ជាន់ដែក

ដោយ ទ្រី សុជាតា

វត្ត​បារាយណ៍ជាន់ដែក ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង​្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅ​ក្នុង​សម័យ​ខ្មែរ ក្រហម​ វត្ត​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​មន្ទីរ​សន្តិសុខ​មួយ​ក្នុង​ភូមិ​ភាគ​កណ្តាល​ និង​ត្រូវ​បាន​កំណត់​ជា​ទីតាំង ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​សំណុំ​រឿង ០០៤ នៃ​តុលាការ​ខ្មែរ​ក្រហម។

យោងទៅតាមបទ​សម្ភាសន៍របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជាមួយ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​មន្ទីរ​សន្តិសុខ​នេះ​បានឱ្យ ​ដឹង​ថា​មាន​មនុស្ស​ប្រមាណ​ ២០០០ នាក់​បាន​ស្លាប់​នៅ​ក្នុង​វត្ត​នេះ​ ដោយសារការ​ធ្វើ​ទារុណកម្ម ​និង​ការសម្លាប់។​ សាក​សពជាច្រើននៃជនរងគ្រោះត្រូវបានកប់នៅក្នុងបរិវេណវត្តនេះ។ បន្ទាប់ពី របបខ្មែរក្រហម បាន​ដួល​រលំ​ឆ្អឹងរបស់ជនរងគ្រោះត្រូវបានគាស់​ពី​ចេញ​ពី​រណ្តៅ​ប្រមាណ​២០០​កន្លែង​ ហើយ​​ប្រមូលទុកនៅក្នុងវត្ត។ ហើយក្រោយមកប្រជាជននិងអង្គការ ក្រៅរដ្ឋាភិបាលដែលបានទទួល ជំនួយពីមូលនិធិអន្តរជាតិបានកសាងបូជនីយដ្ឋាន​មួយ​នៅក្នុងវត្តដើម្បីរក្សាឆ្អឹងរបស់ជនរងគ្រោះទាំងអស់ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។

កម្រងរូបភាពថ្មីៗ

ដំណាក់កាលដែលប្រជាជនកម្ពុជាបានឆ្ល...

សូ​ វិទូ
នេះគឺជាគំនូសរស័សទាំង៦សន្លឺក ដែលបង្ហាញពីដំណាក់កាលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងសម...

វត្តសុរភី

​តាន់ ​សុមេធា
វត្តសុរភី ឬវត្តកកោះ គឺ​ជា​ទីតាំង​ពិឃាត​មួយ​ក្នុង​ចំណោម​ទីតាំង​ពីរ​ដែល​មាន​ការ​សម...

វត្តស្ងូនពេជ្រ៖ មន្ទីរ​សន្តិសុខ​...

ផេង សុភានាថ
វត្តស្ងួនមានទីតាំងនៅឃុំកន្ទោក ស្រុកអង្គស្នួល​​ ខេត្ត​កណ្តាល​​​ ត្រូវ​​បានស្គាល់ថ...