ព្រលាន​យន្ត​ហោះ​ពោធិ៍​ចិនតុង

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ដោយ ការីនិពន្ធ

កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមទទួលភ្ញៀវប្រតិភូបរទេសនៅឯព្រលានយន្តហោះពោធិ៍ចិនតុង។​ (រូបថតពីមជ្ឈមណ្ឌលឯកសារក​ម្ពុជា)

នៅ​សម័យ​លន់​នល់ អាកាសចរណ៍​ដើរ​តួ​សំខាន់​ណាស់ដោយសារ​តែ​ផ្លូវ​ទៅ​កាន់​ខេត្ត​នានា​ជា​ច្រើន ​ត្រូវ​បាន​កាត់​ផ្តាច់​ ហើយ​តំបន់​មួយ​ចំនួន​គឺ​ជា​​​តំបន់​រំដោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​​របស់​កងទ័ព​ខ្មែរ​ក្រហម។ សហរដ្ឋ​អាមេរិក​ដែល​គាំទ្រ​រដ្ឋាភិបាល​សាធារណរដ្ឋ​បាន​ដឹក​ជំនួយ​របស់​ខ្លួន​តាម​រយៈ​យន្តហោះ​មក​កាន់​ព្រលាន​យន្តហោះ​ពោធិ៍​ចិន​តុង។

ទោះ​បី​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​​កាត់​ផ្តាច់​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុងទៅ​នឹង​ពិភពលោកយ៉ាង​ណា​ក៏​ដោយ​ ​ក៏​អាកាសចរណ៍​​នៅ​តែ​មាន​ដំណើរ​ការ។ ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង​ជា​រឿយ​ៗ​បាន​ទទួល​ជំនាញ​ការ​ចិន​ជា​ច្រើន តាម​រយៈ​ប្រទេស​ម៉ាឡេស៊ី ឬ​វៀតណាមឬដោយ​ផ្ទាល់​ សម្រាប់​ការ​ទូត​ខ្មែរ​ក្រហម​ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​កម្មាភិបាល​ខ្មែរ​ក្រហម។ នា​ពាក់​កណ្តាល​ឆ្នាំ​១៩៧៥ មាន​បញ្ញវន្ត​ខ្មែរ​ និង​អ្នក​ការ​ទូត​នៃ​រណសិរ្យ​រួបរួម​ជាតិ​កម្ពុជា​​ជា​ច្រើន​នាក់​បាន​ស្ម័គ្រ​ចិត្ត​ត្រលប់​មក​កម្ពុជា​វិញ​។ ពួកគេ​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​តាម​រយៈជើង​ហោះហើរ​តែ​មួយ​ដែល​ហោះ​មក​កាន់​រាជធានី​ភ្នំពេញ៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ