ធនាគារ​ជាតិ​នៃ​កម្ពុជា

ធនាគារជាតិនៃកម្ពុជា

ដោយ ការីនិពន្ធ

ផ្នែក​មួយ​នៃ​ធនាគារ​​ជាតិ​ ដែល​រង​ការ​ខូចខាត​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​នា​​សម័យ​ខ្មែរ​ក្រហម។​ (រូប​ថត​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥  ហើយផ្នែកមួយនៃអាគារត្រូវបានបំផ្ទុះដោយយោធាខ្មែរក្រហម។ យោងតាម លោក មីលតុន អូស្បូន (Milton Osborne) នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ភ្នំពេញ៖ប្រវត្តិសាស្ត្រ វប្បធម៌និងអក្សរសាស្ត្រ”​ ការបំ​ផ្ទុះនេះត្រូវបានធ្វើឡើងដោយក្រុមតូចមួយនៃយោធា​ខ្មែរក្រហម។ វាមិនមែនជាការបញ្ជារបស់មេដឹកនាំ ខ្មែរក្រហមនោះទេ។ គោលបំណងនៃការបំផ្ទុះនេះគឺអាចមកពីការចង់បានមាសដែលបានរក្សាទុកនៅក្នុងធនាគារ៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ