នៅស្រុកអន្លង់វែងជិតព្រំដែនថៃ ភាគពាយព្យនៃប្រទេសកម្ពុជាប្រជាជននៅទីនោះបានចាត់ទុកតាម៉ុក ប្រៀបដូចជាឳពុករបស់ពួកគេ ជាអ្នកកសាងសហគមន៍ និងជាមេដឹកនាំដ៏ល្អម្នាក់ ខណៈដែល ប្រជាជនខ្មែរ ជាច្រើនចាត់ទុកគាត់ជាមេដឹកនាំខ្មែរក្រហមដ៏សាហាវមួយរូប។ តាម៉ុកបានបន្សល់ទុកកេរដំណែល ជាច្រើនឲ្យអ្នកស្រុកអន្លង់វែងដើម្បីអាស្រ័យផលអស់រយៈពេលជាង២០ឆ្នាំមកហើយហើយប្រជាពលរដ្ឋ នៅទីនោះនៅតែគោរពនិងឲ្យតម្លៃទៅលើការខិតខំប្រឹងប្រែងរបស់តាម៉ុក។