គំនូសលើជញ្ជាំងគុកទួលស្លែង

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ដោយ ធីម រចនា​

ពីឆ្នាំ ១៩៧៥​ ដល់ឆ្នាំ ១៩៧៩​​ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ របប​ប្រល័យ​ពូជសាសន៍ ដែលកាន់កាប់​ដោយ​ខ្មែរក្រហម និង​ធ្វើអោយ​បាត់បង់​ជីវិតមនុស្ស ​រាប់លាន​នាក់​។ សារមន្ទីរ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែង ដែលត្រូវបានគេស្គាល់ថាជា មន្ទីរសន្តិសុខ “ស ២១” ដែលជា កន្លែងសួរចម្លើយ និងប្រហារជីវិតអ្នកទោស នៅសម័យកម្ពុជា ប្រជាធិបតេយ្យ។ សព្វថ្ងៃនេះ សារមន្ទីរ ទួលស្លែង ត្រូវបានក្លាយជា​​កន្លែងដ៏សំខាន់មួយសម្រាប់ ដាក់តាំងបង្ហាញភ័ស្តុតាងនៃឧក្រិដ្ឋកម្ម ដែលមាន ដូចជារូបភាព សំលៀកបំពាក់ ស្បែកជើង គ្រែ និងឧបករណ៍ធ្វើទារុណកម្ម។ តឹកតាងមួយថ្មី ដែលទើប តែរកឃើញនាពេលថ្មីៗនេះ គឺស្មាមគំនូសលើជញ្ចាំង បន្ទប់ដាក់អ្នកទោស។​ បទយកការណ៍នេះ នឹង រៀបរាប់និងពន្យល់ពី គម្រោងរបស់ សារមន្ទីរ ដើម្បីវិភាគ និងស្វែងរកអត្ថន័យ នៅពីក្រោយ គំនូស លើជញ្ចាំងនេះ។

ស្តាប់បទយកការណ៍ថ្មីៗ

ជីវភាពគ្រួសារកម្មកររថភ...

ផេង សុភានាថ/ ទី អូលីហ្សា
បើនិយាយអំពីសម័យខ្មែរក្រហម អ្វីដែលគេនឹងឃើញមុនគេគឺ ការសម្លាប់រង្គៀល ការជម្លៀសមនុស្ស និងភាពស្រែកឃ្លាន។...

សណ្ឋាគាររ៉ាហ្វែលឡឺរ៉ូយ...

យ៉ាម៉ា សុជាតា
ខ្មែរក្រហមបានជម្លាសប្រជាជនចេញពីទីក្រុង ភ្នំពេញនៅថ្ងៃ ទី១៧ មេសា ឆ្នាំ១៩៧៥ នៅពេលដែលពួកគេកាន់កាប់អំណាចជ...

សៀវភៅដែលស្ទើរតែឆក់យកអា...

ដួង សុវឌ្ឍនា និង អោ ស្រីពេជ្...
ការអប់រំគឺជាផ្នែកមួយនៃឆ្អឹងខ្នងរបស់សង្គម។ វាឆ្លុះបញ្ចាំងអំពីការលូតលាស់ផ្ទាល់ខ្លួន វប្បធម៌និងការអភិវឌ...

ជីវិតនៃអ្នកថែរក្សាឯកសា...

ថាំង សុខឬទ្ធិ៊ និង ទ្រីសុ...
សារមន្ទីរទួលស្លែងមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ។ វាជាកន្លែងនៃការចងចាំរបស់ មន្ទីរ ស-២១ ដែលជាមន្ទីរសន...