អង់តែនទូរទស្សន៍ជាតិកម្ពុជា (ទួលគោក)
ដោយ ទ្រី សុងហ៊ី
នៅពេលដែលខ្មែរក្រហមចាប់ផ្ដើមគ្រប់គ្រងប្រទេស អ្នកចម្រៀងបានក្លាយជាក្រុមគោលដៅដែលខ្មែរក្រហមធ្វើទុកបុកម្នេញ។ ខ្មែរក្រហមចាត់ទុកអ្នកចម្រៀងថាបានប្រើសំឡេងច្រៀងដើម្បីបម្រើរបបសក្ដិភូមិ។ ជាលទ្ធផល លោក ស៊ិន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា និងតារាចម្រៀងជាច្រើនរូបទៀតត្រូវបានខ្មែរក្រហមសម្លាប់។ អ្នកស្រី កែវ សេដ្ឋា ដែលជាអតីតអ្នកចម្រៀងដ៏ល្បីឈ្មោះនិងធ្លាប់ជាដៃគូ ចម្រៀងជាមួយ លោក ស៊ិន ស៊ីសាមុត បានរស់រានពីរបបនោះ។ ទោះជាយ៉ាងណាស្វាមីនិងកូនទាំង៥នាក់ក្នុងចំណោមកូនទាំង១០នាក់របស់គាត់បានស្លាប់ក្នុងសម័យប៉ុលពត ហើយកេរ្ត៍ឈ្មោះរបស់អ្នកស្រីក៏មិនបានបន្ត មកដល់សព្វថ្ងៃនេះដែរ។ នៅក្នុងវ័យ៨១ឆ្នាំ អ្នកស្រី កែវ សេដ្ឋាបានរម្លឹកប្រវត្តិដ៏ជូរចត់នៅក្នុងរបបខ្មែរក្រហម។