ដោយ តាន់ គឹមច័ន្ទវាសនា
ការពពោះដោយបង្ខំ៖ បើយោងទៅតាម ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលនិពន្ធ ដោយ លោក ឌី ខាំបូលី ក្នុងឆ្នាំ ២០០៧ បានសរសេរថា ការចាប់បង្ខំអោយរៀបការ គឺជាគោលបំណង ក្នុងការបង្កើនប្រជាជន។ បុរស និងស្រ្តីនៅសម័យខ្មែរក្រហម មិនមែនត្រឹមតែចាប់បង្ខំអោយរៀបអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែពួកគេថែមទាំងរងការបង្ខំ
អោយរួមដំណេក ហើយដៃគូខ្លះត្រូវបានបង្ខំអោយពពោះទៀតផង ។ ការចាប់រំលោភ និងការបង្ខំអោយរៀបការ ត្រូវបានដាក់បញ្ចូលនៅក្នុងដំណើរការ សាលាក្តីខ្មែរក្រហម ស្ថិតនៅក្នុងសំណុំរឿង ០០២/០២ ដែលជាសំណុំរឿងប្រឆាំងទៅនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
អ្នកស្រី ស៊ុម វន់ គឺជាជនរងគ្រោះ ម្នាក់ក្នុងចំនោម ជនរងគ្រោះជាច្រើនទៀត ត្រូវបានចាប់បង្ខំ អោយរៀបការ។ នៅក្នុងឆ្នាំ ១៩៧៧ ហើយគាត់ក៏ត្រូវបានបង្ខំអោយមានផ្ទៃពោះផងដែរ។ វន់បានចែករំលែកនូវរឿងផ្ទាល់ខ្លួនអោយមនុស្សជាច្រើនបានដឹង។