ដោយ ទី កញ្ញា
អ្នកស្រី សៀក ចាន់ធី និងក្រុមគ្រួសារ បានចាកចេញពីភ្នំពេញដោយថ្មើរជើងទៅកាន់ខេត្តកំពង់ធំ បន្ទាប់ពីកងទ័ពខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥។ មិនខុសពីប្រជាជនដទៃទៀតដែរ ចាន់ធី ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការនៅជនបទដើម្បីគាំទ្រមហិច្ឆតារបស់ពួកគេក្នុងការធ្វើឲ្យប្រទេស កម្ពុជាក្លាយទៅជាសង្គមកសិកម្ម។ អ្នកស្រី ចាន់ធី បានធ្លាក់ខ្លួនឈឺដោយសារតែការធ្វើការហួសកម្លាំង។ ការធ្លាក់ខ្លួនឈឺនេះបានជួយសង្គ្រោះជីវិតរបស់អ្នកស្រីចាន់ធី ខណៈពេលដែលសមាជិកគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ អ្នកស្រីបានរំឮករឿងដែលបានកើតឡើង។