ដោយ ការីនិពន្ធ
ខ្មែរក្រហមបានកែប្រែវត្តចំពុះក្អែក ទៅជាមន្ទីរសន្តិសុខនៅក្នុងឆ្នាំ១៩៧៦។ អ្នកទោសដែលត្រូវបញ្ចូនមកឃុំឃាំងនៅមន្ទីរសន្តិសុខនេះ រួមមានទាំងប្រជាជនថ្មី មូលដ្ឋាន និងកងទ័ពខ្មែរក្រហមមកពីភូមិភាគបូពា៌ដែលត្រូវបានចោទប្រកាន់ថាជាខ្មាំងយួន។ អតីតមន្ត្រីពីរបបចាស់ជាច្រើនក៏ត្រូវបានបញ្ជូនមកវត្តនេះដែរ។ ដោយមានទីតាំងនៅក្បែរច្រាំងទន្លេបាសាក់ អ្នកទោសជាច្រើនត្រូវបានបញ្ចូនតាមកាណូត ផ្លូវទឹក ទៅកាន់កោះមួយចំនួន ដូចជាកោះថ្មី កោះគរ និងនៅកណ្តាលទន្លេបាសាក់ ជាទីដែលអ្នកទាំងនោះត្រូវបានប្រហារជីវិត។
ដើមឡើយ វត្តនេះស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ប៉ុន្តែបច្ចុប្បន្នវត្តនេះត្រូវកាត់ចូលភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញក្នុងខណ្ឌច្បារអំពៅកាលពីឆ្នាំ ២០១០ ។ វត្តនេះក៏ជាទីអារាមមួយដែលនាយករដ្ឋមន្ត្រីកម្ពុជាតែងតែមកដាក់បិណ្ឌជារៀងរាល់ឆ្នាំ៕