ដោយ ហោ សិញហ៊រ, រិទ្ធី ឧត្តម, ទ្រី សុងហ៊ី
មនុស្សជាច្រើនធ្លាប់បានស្គាល់ និងទៅលេងកំសាន្តនៅទំនប់១មករាក្នុងខេត្តកំពង់ធំ ក៏ប៉ុន្តែពុំមានមនុស្សច្រើនឡើយដែលបានដឹងអំពីប្រវត្តិរបស់ទំនប់នេះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អតីតអ្នកធ្វើការនៅក្នុងការដ្ឋានសាងសង់ទំនប់១មករាដែលនៅរស់រានមានជីវិតបានរម្លឹកឡើងវិញនូវទុក្ខលំបាកក្នុងការសាងសង់ទំនប់១នេះដែលបណ្ដាលឲ្យមនុស្សប្រមាណជិត២ម៉ឺននាក់បាត់បង់ជីវិត។