ដោយ ម៉េង និរតី
នៅពេលដែលខ្មែរក្រហមបានផ្តួលរបប លន់ នល់ ប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ ត្រូវបានបង្ខំឱ្យទៅរស់នៅតាមខេត្តនានា។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ អ្នកខ្លះមិនអាចត្រលប់មករស់នៅផ្ទះពីមុនឡើយ ក៏ប៉ុន្តែអ្នកស្រី គួយ សីវឡេង សុខចិត្តផ្តល់សោហ៊ុយមួយចំនួនទៅឱ្យអ្នកដែលរស់នៅផ្ទះគាត់ដើម្បីទទួលបានផ្ទះដើមពីសម័យសង្គមនោះមកវិញ។ សមាជិកគ្រួសាររបស់អ្នកស្រីស្ទើរតែទាំងអស់បាន បាត់បង់ជីវិតនៅក្នុងរបបនេះ។ ចុងបញ្ចប់គាត់ត្រលប់មកផ្ទះវិញតែម្នាក់ឯង។