តំបន់បឹង​ត្របែក

បឹងត្របែកខាងត្បូង

ដោយ ការីនិពន្ធ

នៅក្នុងសម័យខ្មែរក្រហម ទំហំពិតប្រាកដនៃតំបន់បឹងត្របែក ឬមន្ទីរ​ ក.១៧ គឺធំលើសពីវិទ្យាល័យបឹងត្របែកសព្វថ្ងៃនេះ។ (MMC/អ៊ុង​ ដាណេ)

នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ទំហំ​ពិត​ប្រាកដ​នៃតំបន់​បឹង​ត្របែក គឺ​ធំ​លើស​ពី​វិទ្យាល័យ​បឹង​ត្របែកសព្វថ្ងៃនេះ។ តំបន់​បឹង​ត្របែក​ខាង​ត្បូង​​​ឬ​មន្ទីរ​ ក.១៧ លាត​សន្ធឹងចាប់​​ពី​​ប៉ែក​ខាង​ស្តាំ​រង្វង់​មូល​​ផ្សារ​ដើម​ថ្កូវ​​។​ ​បញ្ញវន្ត​ខ្មែរ​ជា​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​បន្ត​​ពី​មន្ទីរ ​ក.១៥​ មក​ស្នាក់​នៅ​ក្នុងផ្ទះ​និង​តាម​សាលារៀននៃ​​បរិវេណ​តំបន់​បឹង​ត្របែក​នេះ​។

មន្ទីរ​នេះ​បែក​ចែក​ជា​៣​ មន្ទីរ​តូចៗទៀត និង​​ខណ្ឌ​ចែក​តាម​រយៈ​របងកំពស់​ជាង ២ម៉ែត្រ​​និង​លួស​បន្លា​។ អ្នក​ស្នាក់​នៅ​ទី​នោះ​ត្រូវ​បញ្ជូន​ទៅ​​​ដាំ​បន្លែ សម្រាប់​ចិញ្ចឹម​អ្នក​រស់​​នៅក្នុង​​បរិវេណនោះ​ ឬ​បញ្ចូន​ទៅ​ធ្វើ​ពលកម្មធ្ងន់ធ្ងរ​នៅ​តំបន់​ឆ្ងាយ​ក្នុង​រយៈ​ពេល​កំណត់​មួយ​។

រចនា​សម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃ​ក្នុង​អនុវត្ត​ដោយ​ខ្មែរ​ក្រហម ​គឺ​ពួក​គេ​ជ្រើសរើស​មេ​ក្រុមពីចំណោម​អ្នក​បញ្ញវន្ត​ឲ្យ​គ្រប់គ្រង​អ្នក​ដទៃ​ទៀត​។ តាម​រយៈ​ការ​ចងក្រង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរកឃើញ​ថា​មាន​បញ្ញវន្ត​ ២៣២ នាក់បានត្រលប់​មក​កម្ពុជា​វិញ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៧៦៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ