ដោយ អ៊ុំ ចាន់រក្សា
លោក គង់ ណៃ វ័យ៧២ឆ្នាំ គឺជាសិល្បៈករចាប៉ីម្នាក់ក្នុងចំណោម សិល្បៈករចាប៉ីទាំង១៥ នាក់ដែលបានរស់រានមានជីវិតបន្ទាប់ពីសម័យខ្មែរក្រហម។ ខណៈពេលដែលខ្មែរក្រហមបានសម្លាប់បញ្ញវន្ត អ្នកនិពន្ឋ និងសិល្បៈករខ្មែរអស់ជាច្រើននាក់ លោក គង់ ណៃ គ្រាន់តែជាសិស្សចាប៉ីម្នាក់ដែលពុំទាន់ចេះលេងចាប៉ីស្ទាត់តែប៉ុណ្ណោះ។ សិល្បៈករចាប៉ី គង់ ណៃ ត្រូវបានខ្មែរក្រហមបង្ខំឲ្យលេងចាប៉ីនិងច្រៀងបទចម្រៀងដែលជួយផ្សព្វផ្សាយនិងឃោសនានូវគោលការណ៍របស់ខ្មែរក្រហម។ គង់ ណៃ បានរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្នហើយក៏ព្យាយាមអភិរក្សឧបករណ៍ភ្លេងខ្មែរមួយនេះដើម្បីទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយបានដឹងនិងស្គាល់។ លោក គង់ ណៃ បានរៀបរាប់ពីដំណើរជីវិតរបស់គាត់។