ដោយ ថាញ់ ចន្ទសុធារី
ខ្មែរក្រហមបំផ្លាញការសិក្សារបស់ខ្ញុំ៖ ខ្មែរក្រហម បានចូលកាន់អំណាចក្នុងឆ្នាំ១៩៧៥។ ក្នុងពេលនោះ សាលានិងវិទ្យាស្ថានអប់រំនានាទូទាំងប្រទេស ត្រូវបានបិទទ្វារ និងផ្អាកដំណើរការ។ ខ្មែរក្រហមចាត់ទុក អ្នកចេះដឹង អតីតមន្ត្រីរាជការទាំងអស់ ជាសត្រូវរបស់ខ្លួន។ របបនេះមិនឲ្យតម្លៃទៅលើការសិក្សា ខ្មែរក្រហមផ្ទុយទៅវិញ ផ្តល់តម្លៃទៅលើការងារពលកម្ម និងបដិវដ្តន៍។ ទស្សនៈបែបនេះ បានបំផ្លាញក្តីស្រម៉ៃរបស់អ្នកដែលចង់សិក្សាថ្នាក់ឧត្តមសិក្សា ដោយរួមបញ្ចូលទាំងម្តាយរបស់ខ្ញុំម្នាក់ដែរ។