សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ដោយ សេង សុជាតា, សួស សកល, ហ្សះរ៉ន សុក្រី
សន្តិបាល២១ ដែលហៅកាត់ថា ស២១ គឺជាមន្ទីរសន្តិសុខជាន់ខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។ ខ្មែរក្រហមបានប្រើប្រាស់មន្ទីរនេះ ដើម្បីសួរចម្លើយធ្វើទារុណកម្មនិងសម្លាប់អ្នកទោសដែល ខ្លួនចាត់ទុក ថាជាជនក្បត់បដិវត្តន៍។ ស-២១ បច្ចុប្បន្ននេះត្រូវបានគេស្គាល់ថាជាគុកទួលស្លែង និងបានកែលម្អទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង។ រហូតមកដល់ ពេលនេះ ប្រវត្តិវិទូបន្ត គាស់កកាយប្រវត្តិនៃទីតាំងមួយនេះ។ ទោះបីជាយ៉ាងណា ព័ត៌មានពិស្តារអំពីគុកមួយនេះ និងប្រតិបត្តិការ នៃមន្ទីរឃុំឃាំងនេះ នៅមានកម្រិតនៅឡើយ។ ជាក់ស្តែង គឺទំហំនៃទីតាំងស-២១ នេះតែម្តង។