ដោយ ម៉េង និរតី, រិទ្ធី គីមហេង
នៅសម័យខ្មែរក្រហម មាននារីពេញកម្លាំងជាច្រើនត្រូវបានជម្លៀសពីខេត្តនានា ឲ្យធ្វើការនៅស្រែអំបិលក្នុងខេត្តកំពត។ អំបិលដែលផលិតនៅក្នុងខេត្តកំពតនេះ ត្រូវបានចែកចាយទូទាំងប្រទេេសកម្ពុជា ដើម្បីធ្វើជាអាហារចម្បងសម្រាប់ប្រជាជនខ្មែរ ដែលត្រូវបង្ខំឲ្យធ្វើការប្រើកម្លាំងធ្ងន់ៗ។ អតីតកងនារីម្នាក់ដែលនៅរស់មានជីវិតគឺអ្នកស្រី យ៉ុង សុខុម រៀបរាប់ពីបទពិសោធ ដែលអ្នកស្រីត្រូវបានក្រុមកម្មាភិបាលបង្ខំអោយទៅធ្វើការនៅស្រែអំបិលតាំងពីអាយុ ១៧ ឆ្នាំ ។