ដោយ រាជ ចម៉្បារ័ត្ន ចាន់ ផល្គុន និង ឡូ លីដា
អតីតឃោសនិកវិទ្យុខ្មែរក្រហម លោក គង់ ដួង នៅខេត្តប៉ៃលិនបានរំឭកឡើងវិញនូវ បទពិសោធន៍ការងារបំពាក់បំប៉នមនោគមវិជ្ជាខ្មែរក្រហមតាមរលកធាតុអាកាសក្រោមការ បញ្ជាបង្ហាត់បង្រៀនរបស់មេដឹកនាំកុម្មុយនីស្តនិងវិធីសាស្ត្ររបស់របបនេះក្នុងការទាក់ទាញប្រជាប្រិយភាពតាមរយៈរលកធាតុអាកាសវិទ្យុ។