រាជាយស្ម័យានកម្ពុជា

រាជាយស្ម៍យយានកម្ពុជា

ដោយ ការីនិពន្ធ

(រូបថត​ពី​មជ្ឈមណ្ឌលឯកសារ​កម្ពុជា)

ការ​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​នៅ​តែ​ដំណើរ​ការ​នា​សម័យ​ខ្មែរ​ក្រហម។ ការ​ជម្លៀស​មនុស្ស​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​នៅ​តែ​មាន​បន្ទាប់​ពី​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ​១៩៧៥។ មាន​មនុស្ស​ប្រមាណ​កន្លះ​លាន​នាក់ត្រូវ​បាន​ជម្លៀសដោយ​បង្ខំ​​ជា​លើក​ទី​ពីរ​ទៅ​កាន់​ភូមិ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ដោយ​ត្រូវ​បាន​ដឹក​តាម​​រថ​ភ្លើងក្នុង​ចន្លោះ​រវាង​ពី​ចុង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៧។

នា​ពេល​ចុង​ក្រោយ​បង្អស់នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នៅ​តែ​ដើរ​តួ​សំខាន់ ខណៈ​ប្រទេស​វៀតណាម​បាន​វាយ​ចូល​ប្រទេស​កម្ពុជា​។ នា​ថ្ងៃ​ទី​៧ ខែមករា​ ឆ្នាំ​១៩៧៩ ទូរ​រថភ្លើង​ពីរ​បានដឹក​ខ្មែរ​ក្រហម​​ចាក​ចេញ​ពី​រាជធានីភ្នំពេញ​តាម​ខ្សែ​រថភ្លើង​ដែល​ឆ្ពោះ​ទៅ​កាន់​​ព្រំដែន​ខ្មែរ-ថៃ​។

រថភ្លើង​ដឹក​អ្នក​ដំណើរ​បាន​បញ្ឈប់​ការ​ដឹក​អ្នក​ដំណើរ​​ទាំង​ស្រុង​ក្នុង​ឆ្នាំ​២០០៣ ដោយ​សារ​សភាព​ចាស់​ទ្រុឌទ្រោម​និង​ខូច​ខាត​ដោយ​សារ​សង្គ្រាម​។ សកម្មភាព​ដឹក​អ្នក​ដំណើរបាន​បន្ត​​វិញ​ក្នុង​ឆ្នាំ​២០១៦​សម្រាប់​ខ្សែ​ដែល​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ និងបន្ត​ដំណើរ​ការ​​ខ្សែ​ដែល​ឆ្ពោះ​ទៅ​កាន់​ព្រំដែនខ្មែរ​-​ថៃ នា​ឆ្នាំ​២០១៨៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ