វត្តចំពុះក្អែក ឬ វត្ដមុន្នីសុវណ្ណ

វត្ត​ចំពុះក្អែក

ដោយ ការីនិពន្ធ

ដោយសារ​វត្ត​ចំពុះក្អែកមាន​ទីតាំង​នៅ​ក្បែរ​ច្រាំង​ទន្លេ​បាសាក់​ អ្នក​ទោស​ជា​ច្រើន​ត្រូវ​បាន​បញ្ចូនតាមកាណូត​ ​ផ្លូវ​ទឹក​ ​ទៅ​កាន់​កោះមួយ​ចំនួន​ ដូច​ជា​កោះ​ថ្មី​ កោះ​គរ និង​នៅ​កណ្តាល​ទន្លេ​បាសាក់​​ ជា​ទី​ដែល​អ្នកទាំងនោះត្រូវ​បាន​ប្រហារជីវិត។​ (MMC/សុង សៀកឡេង)

ខ្មែរ​ក្រហម​បាន​កែប្រែ​វត្ត​ចំពុះ​ក្អែក​ ទៅ​ជា​មន្ទីរ​សន្តិសុខ​នៅក្នុងឆ្នាំ​១៩៧៦។ អ្នក​ទោស​ដែល​ត្រូវ​បញ្ចូន​មកឃុំឃាំង​នៅ​​មន្ទីរ​សន្តិសុខ​នេះ​ រួម​មាន​ទាំង​ប្រជាជន​ថ្មី មូល​ដ្ឋាន​ និង​កងទ័ព​ខ្មែរក្រហម​មក​ពី​ភូមិភាគ​បូពា៌​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​ខ្មាំង​យួន។ អតីត​មន្ត្រី​ពី​របប​ចាស់​ជា​ច្រើន​ក៏​ត្រូវ​បាន​បញ្ជូន​មក​វត្ត​នេះ​ដែរ។ ដោយ​មាន​ទីតាំង​នៅ​ក្បែរ​ច្រាំង​ទន្លេ​បាសាក់​ អ្នក​ទោស​ជា​ច្រើន​ត្រូវ​បាន​បញ្ចូនតាមកាណូត​ ​ផ្លូវ​ទឹក​ ​ទៅ​កាន់​កោះមួយ​ចំនួន​ ដូច​ជា​កោះ​ថ្មី​ កោះ​គរ និង​នៅ​កណ្តាល​ទន្លេ​បាសាក់​​ ជា​ទី​ដែល​អ្នកទាំងនោះត្រូវ​បាន​ប្រហារជីវិត។

ដើម​ឡើយ​ វត្ត​នេះ​ស្ថិត​នៅ​ក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​ ប៉ុន្តែ​បច្ចុប្បន្ន​​វត្ត​នេះ​ត្រូវ​កាត់​ចូល​ភូមិ​សាស្ត្រ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ច្បារ​អំពៅកាល​ពី​ឆ្នាំ​ ២០១០ ។ វត្ត​នេះ​ក៏​​ជា​ទី​អារាម​មួយ​ដែល​នាយករដ្ឋ​មន្ត្រី​កម្ពុជា​តែងតែ​​មកដាក់​បិណ្ឌ​​ជា​រៀង​រាល់​ឆ្នាំ៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ