ដោយ ការីនិពន្ធ
បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ ហើយផ្នែកមួយនៃអាគារត្រូវបានបំផ្ទុះដោយយោធាខ្មែរក្រហម។ យោងតាម លោក មីលតុន អូស្បូន (Milton Osborne) នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ភ្នំពេញ៖ប្រវត្តិសាស្ត្រ វប្បធម៌និងអក្សរសាស្ត្រ” ការបំផ្ទុះនេះត្រូវបានធ្វើឡើងដោយក្រុមតូចមួយនៃយោធាខ្មែរក្រហម។ វាមិនមែនជាការបញ្ជារបស់មេដឹកនាំ ខ្មែរក្រហមនោះទេ។ គោលបំណងនៃការបំផ្ទុះនេះគឺអាចមកពីការចង់បានមាសដែលបានរក្សាទុកនៅក្នុងធនាគារ៕