អំពីទីចងចាំ

ទីចងចាំ (Mapping Memories Cambodia "MMC") គឺជាគម្រោងមួយដែលអនុវត្តដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (Department of Media and Communication "DMC") នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh "RUPP")។ គម្រោងនេះសម្រេចទៅបានដោយមានការគាំទ្រពី​សេវាកម្មសន្តិភាពស៊ីវិល (Civil Peace Service "CPS") នៃអង្គការ ​GIZ (Deutsche Gesellschaft für Internationale Zusammenarbeit) និងការសហការ​ពីមជ្ឈមណ្ឌល ឯកសារកម្ពុជា (Documentation Center of Cambodia "DC-CAM")។

ទីចងចាំគឺជាកម្មវិធីទូរស័ព្ទដៃនិងគេហទំព័រមួយ ដែលកំណត់ទីតាំងសំខាន់ៗទាក់ទងនឹងសម័យខ្មែរក្រហម ហើយ ដៅវានៅលើផែនទីកម្ពុជា។ និសិត្សនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ បានផលិត មាតិកា ពហុ​ប្រព័ន្ធផ្សព្វផ្សាយ ដែលមានសាច់រឿងស្តីពីទីតាំងសំខាន់ៗនៃប្រវត្តិសាស្ត្រខ្មែរក្រហម។​​​ កម្មវិធីទូរស័ព្ទ និងគេហទំព័រមួយនេះ ​ក៏មាន​​ មុខងារចង្អុលទិសប្រាប់អ្នកប្រើប្រាស់​ទៅកន្លែង ដែលប្រវត្តិសាស្ត្របានកើតឡើងផងដែរ។ ក្នុងដំណើរទៅកាន់ទីតាំងទាំងនោះ​ អ្នកប្រើប្រាស់ក៏អាចអាន និងស្តាប់សាច់រឿងអំពីទីតាំងនោះ​ជាសំឡេង  វីដេអូ អត្ថបទនិងកម្រងរូបភាពដែលរៀបរាប់​ ដោយអ្នករស់រានមានជីវិត និងសាក្សីដែលបានរស់រានពីរបបខ្មែរក្រហម។​

លើសពីនេះ​ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏អាចចែករំលែកការចងចាំនិងសាច់រឿងអំពីទីតាំងណាមួយមក កាន់ក្រុមការងារគម្រោង​ទីចងចាំថែមទៀតផង។ វេទិកានេះ​នឹងអនុញ្ញាតឱ្យមានការប្រមូលជាបន្តបន្ទាប់នៃរឿងរ៉ាវ​ របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​​ ហើយ​បន្តឲ្យមានការកត់ចំណាំទីតាំងដែលមានរឿងរ៉ាវក្នុង​​ របបខ្មែរក្រហម ​នៅ​ទូទាំងប្រទេសកម្ពុជា។ គម្រោងនេះនឹងរំលេច​និង​ផ្តោតសំខាន់អំពីការចងចាំផ្ទាល់ខ្លួននៃការរស់នៅប្រចាំថ្ងៃ ក្នុងរបបខ្មែរក្រហម។ តាមរយៈ​គម្រោងនេះ ទីចងចាំក៏សង្ឃឹមថានឹងអាចផ្តល់វេទិកាមួយ​សម្រាប់​ការចងចាំ ​ជា​​សាធារណៈ។

បរិបទគម្រោង

ប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងភាគច្រើន៖ មួយភាគបីនៃប្រជាជនសរុបកើតក្រោយរបបខ្មែរក្រហម។ ភាគច្រើននៃ ពួកគេដឹងតិចតួចអំពីរបបនេះ។ នៅក្នុងបរិបទនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រធានបទទាក់ទង​ នឹងអតីតកាល (ប្រវត្តិសាស្ត្រខ្មែរក្រហម)​ មិនសូវទទួលបានការយកចិត្តទុកដាក់ទេ។ េហតុនេះ​ ការចងចាំ​ អំពីប្រវត្តិសាស្ត្រខ្មែ​រក្រហមប្រឈមនឹងការបាត់បង់​រួមជាមួយនិងព័ស្តុតាងអំពីរបបនេះ ប្រសិនបើគ្មានការ​ពិភាក្សា ក្នុងចំណោមយុវជនជំនាន់ក្រោយ។ ការផ្តល់ឧបករណ៍ សាមញ្ញនិងងាយស្រួលប្រើប្រាស់សម្រាប់យុវជនកម្ពុជា គឺជាយន្តការដ៏សំខាន់មួយសម្រាប់បន្តកិច្ចសន្ទនាបែបនេះពីប្រវត្តិសាស្រ្តខ្មែរក្រហម។

គោលបំណង

១- បង្កើតកម្មវិធីផ្តល់ព័ត៌មានដែលរៀបរាប់អីពីរឿងរ៉ាវជាច្រើនទាក់ទងនឹងមូលដ្ឋាននៅសម័យខ្មែរក្រហម។

២​- ទាក់ទាញចំណាប់អារម្មណ៍របស់យុវជនកម្ពុជាលើប្រវត្តិសាស្រ្តខ្មែរក្រហមតាមរយៈការរៀបរាប់អំពីរឿងរ៉ាវ ផ្ទាល់ខ្លួនរបស់អ្នករស់រានមានជីវិតទាក់ទងនឹងទីកន្លែងជាក់លាក់ជាច្រើននៅកម្ពុជា។

៣- ពង្រីកលទ្ធភាពទទួលបានព័ត៌មានប្រវត្តិសាស្ត្ររបស់ខ្មែរក្រហមក្នុងចំណោមយុវជនកម្ពុជា។

ការប្រើប្រាស់​បច្ចេកវិទ្យា​

១​- កម្មវិធីទូរស័ព្ទដៃនិងគេហទំព័រផ្តល់ព័ត៌មានច្បាស់លាស់និងសាមញ្ញស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហមជាពិសេសពីបទពិសោធន៍ជីវិតប្រចាំថ្ងៃនៅក្នុងរបបនេះ។
 

២- ​កម្មវិធីទូរស័ព្ទដៃនិងគេហទំព័រដែលបានចែកចាយតាមប្រព័ន្ធអ៊ិនធឺណែតនិងបណ្តាញផ្សព្វផ្សាយសង្គមដោយ​ឥតគិតថ្លៃមានលទ្ធភាពទៅដល់ដៃប្រជាជនវ័យក្មេងនៅកម្ពុជា ដែលមានចំនួនពីរភាគបីនៃ​ចំនួន​ប្រជាជន​​សរុប ដែលប្រើប្រាស់ទូរស័ព្ទដៃនិងអ៊ីនធឺណិត។
 

៣- គម្រោងនេះប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាដូចជាកម្មវិធីទូរស័ព្ទនិងគេហទំព័រដើម្បីផ្តល់នូវវេទិកាសិក្សាបន្ថែមមួយក្រៅពីសៀវភៅអានធម្មតាស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហម។
 

៤- គម្រោងនេះមានលក្ខណៈអន្តរកម្ម តាមរយៈការគៀងគរ​ទស្សនិកជនលើគេហទំព័រ បណ្តាញសង្គម​ ដើម្បីជំរុញឲ្យមាន​ការពិភាក្សា អំពីប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងចំណោមយុវជនកម្ពុជា។
 

៥- គម្រោងនេះមានលក្ខណៈអន្តរជំនាន់ដែលផ្តល់វេទិកាសម្រាប់អ្នករស់រានមានជីវិតឱ្យចែករំលែករឿងរ៉ាវរបស់ពួកគាត់ ជា​​​ការបង្កើតយន្តការមួយដើម្បីជំរុញឲ្យមាន​ការសន្ទនារវាងអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមនិងយុវជន។
 

៦- គម្រោងនេះបង្កើតបណ្ណាសារឌីជីថលដែលកត់ត្រារឿងរ៉ាវនិងសក្ខីកម្មរបស់អ្នករស់រានមានជីវិតនិងសាក្សីនៃរបប ខ្មែរក្រហមនិង​​ថែរក្សាសក្ខីកម្មនិងការចងចាំដើម្បីជាការចងចាំសម្រាប់យុវជនជំនាន់ក្រោយ។
 

៧- ​តាមរយៈការមើលឃើញទិន្ន័យនៅលើផែនទីកម្ពុជា គម្រោងនេះអាចនាំឱ្យមានការយល់ដឹងថ្មី អំពីទំហំ នៃអំពើហិង្សាដែលកើតមានក្នុងរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។
 

ព័ត៌មានបន្ថែមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង៖ cambodiammc@gmail.com

ក្រុមការងារ

ប្រធានគម្រោង៖ លោក អ៊ុង​ ប៊ុនអ៊ី ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

អ្នកប្រឹក្សាគម្រោង​​៖ លោកស្រី Stefanie DUCKSTEIN សេវាសន្តិភាពស៊ីវិល (CPS) របស់កិច្ចសហប្រតិបត្តិការអល្លឺម៉ង់​ (GIZ)

អ្នកគ្រប់គ្រងគម្រោង៖ កញ្ញា​ ចាន់ មុយហុង ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

ប្រធានស៊ើបអង្កេត​

លោក ឆាំង​ យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM)

ក្រុមការីនិពន្ធនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

លោកស្រី Stefanie Duckstein      អ្នកត្រួតពិនិត្យខ្លឹមសារ

កញ្ញា នូវ ពៅលក្ខិណា                   អ្នកគ្រប់គ្រងមាតិកា/ អ្នកត្រួតពិនិត្យខ្លឹមសារ

កញ្ញា លី យូអ៊ី                         ​​​     អ្នកកាត់តសំឡេងនិងរូបភាព

កញ្ញា ជី បូណ៌មី                           អ្នកត្រួតពិនិត្យខ្លឹមសារ

កញ្ញា ពិន ម៉ានីកា                      អ្នកត្រួតពិនិត្យខ្លឹមសារ

លោក ចន​ សុវណ្ណារ៉ា                    អ្នកត្រួតពិនិត្យខ្លឹមសារ

លោក អូន ឆេងប៉                      អ្នកត្រួតពិនិត្យខ្លឹមសារ

កញ្ញា សរ ពិសី                             អ្នកត្រួតពិនិត្យខ្លឹមសារ

ក្រុមអ្នករាយការណ៍ព័ត៌មាន និងផលិតករ

និស្សិត​ជំនាន់ទី១៥ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

និស្សិតជំនាន់ទី១៦ ​ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍

អតីតនិស្សិត​ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍ (DMC)
សិក្ខាកាមវគ្គបណ្ទុះបណ្តាលការផលិតខ្លឹមសារទម្រង់ពហុប្រព័ន្ធផ្សព្វផ្សាយ

អ្នករចនាលើសម្ភារៈបោះពុម្ភ

លោក ទិត ច័ន្ទដារ៉ា​  Brother Branding Company
លោក កាន់ សូបញ្ញា Brother Branding Company
កញ្ញា រ៉ាវី​ សុភារ័ត្ន និស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍ 
កញ្ញា Luīze Sniedze និស្សិតកម្មវិធីផ្លាស់ប្តូរ​ផ្នែកសិក្សាអប់រំ​ពីសាកលវិទ្យាល័យ Rhine-Waal University of Applied Sciences 

 

សិល្បៈករគំនូរ

លោក កេត មុន្នីរក្ស Kramuon Art Design and Mass Communication
លោក ប៊ូ សំណាង​ និសិ្សតស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក​ លី​ ពុទ្ធីរៈ​ ​​​និសិ្សតស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក សូ វិទូ និស្សិតស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

 

អ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធ

លោក ប៉ា ច័ន្ទរឿន អ្នកអ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ
លោកស្រី Maria Montello អ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាអង់គ្លេស

ក្រុមការងាររដ្ឋបាល

លោកស្រី កុលចាន់មករា
កញ្ញា តិច មានី
លោក មួរ ម៉េងសេង

សេចក្តីថ្លែងអំណគុណ

មជ្ឍមណ្ឌលឯកសារកម្ពុជា (DC-CAM)
អង្គការក្តីករុណា (KdK)
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (មជ្ឍមណ្ឌលបុប្ផាណា)

អាសយដ្ឋានទំនាក់ទំនង

ទំព័រហ្វេសប៊ុក៖ Mapping Memories Cambodia

អាសយដ្ឋាន៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ័ណ្ឌទួលគោក​ រាជធានីភ្នំពេញ ១២១៥៦ ប្រទេសកម្ពុជា។ លេខទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨ ៤៤ ០៨ l អ៊ីម៉ែល៖​ cambodiammc@gmail.com